ដំណើរនោះក៏ត្រឡប់ជាបាបដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។
១ ពង្សាវតារក្សត្រ 15:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានតាំងឡើងជាស្តេចហើយ នោះទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់ ដែលនៅក្រុងស៊ីឡូរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះបានតាំងឡើងជាស្តេចហើយ ទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅក្រុងស៊ីឡូរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឡើងគ្រងរាជ្យហើយ ព្រះបាទបាសាប្រហារជីវិតរាជវង្សរបស់ព្រះបាទយេរ៉ូបោមទាំងអស់ គ្មានទុកឲ្យសល់អ្នកណាម្នាក់ឡើយ គឺបំផ្លាញឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។ អាល់គីតាប ពេលឡើងគ្រងរាជ្យហើយ ស្តេចបាសាប្រហារជីវិតរាជវង្សរបស់ស្តេចយេរ៉ូបោមទាំងអស់ គ្មានទុកឲ្យសល់អ្នកណាម្នាក់ឡើយ គឺបំផ្លាញឲ្យផុតពូជ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងតាមរយៈណាពីអហ៊ីយ៉ា នៅស៊ីឡូ។ |
ដំណើរនោះក៏ត្រឡប់ជាបាបដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។
គឺនៅឆ្នាំទី៣ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ដែលប្អាសាបានធ្វើគុតណាដាប រួចក៏សោយរាជ្យឡើងជំនួសទ្រង់
លុះបានគង់លើបល្ល័ង្កសោយរាជ្យឡើងហើយ នោះក៏ប្រហារជីវិតនៃវង្សានុវង្សរបស់ប្អាសាទាំងអស់ទៅ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្រសំឡាញ់របស់ទ្រង់ ឲ្យនៅសល់ឡើយ
នេះនែ អញនឹងបោសឯង នឹងពូជពង្សឯងចេញអស់រលីង ឲ្យបានដូចជាពូជពង្សរបស់យេរ៉ូបោម ជាកូននេបាតដែរ
ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះបានសំដែងមក ទាស់នឹងប្អាសា ហើយនឹងព្រះរាជវង្សទ្រង់ ដោយសារហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្តាលឲ្យទ្រង់ក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
អញនឹងធ្វើឲ្យជំនួរវង្សរបស់ឯងបានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យអញបានក្នាញ់ក្នុងព្រះទ័យ ហើយបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ
តែយេហ៊ូវមិនបានប្រុងប្រយ័ត នឹងដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ឲ្យអស់ពីចិត្តទេ គឺលោកមិនបានលែងប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ដែលបាននាំឲ្យពួកអ៊ីស្រាអែល ធ្វើបាបតាមនោះទេ។
តើឯងមិនបានឮថា អញបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណទេឬអី ឥឡូវនេះ អញបានសំរេចការនេះ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក