ដំណើរនោះក៏ត្រឡប់ជាបាបដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។
១ ពង្សាវតារក្សត្រ 15:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ឆ្នាំទី២ ក្នុងរាជ្យអេសា ជាស្តេចស្រុកយូដា នោះណាដាប ជាព្រះរាជបុត្រាយេរ៉ូបោម ទ្រង់ចាប់តាំងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបាន២ឆ្នាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាដាបជាបុត្រាយេរ៉ូបោម ឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល នៅឆ្នាំទីពីរ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបានពីរឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោម បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានពីរឆ្នាំ។ អាល់គីតាប នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចណាដាប់ ជាបុត្រស្តេចយេរ៉ូបោមបានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល គាត់សោយរាជ្យបានពីរឆ្នាំ។ |
ដំណើរនោះក៏ត្រឡប់ជាបាបដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។
ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់ទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុងហើយ នោះបុត្រនឹងសុគតទៅ
យេរ៉ូបោមបានសោយរាជ្យអស់២២ឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយណាដាបព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយប្រតិបត្តិតាមផ្លូវ នឹងតាមអំពើបាបរបស់ព្រះបិតា ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ
គ្រានោះ ប្រជាជនទាំងឡាយ ជាសាសន៍អ៊ីស្រាអែល គេបែកគ្នាជា២ពួក ពួក១កាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួក១ទៀតកាន់ខាងអំរី