ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 12:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូម៉ូន បិតា​ទ្រង់ ពី​កាល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​របស់​លោក​រាល់​គ្នា នោះ​តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា​របស់​ទ្រង់ ពី​ពេល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា៖ «តាម​គំនិត​របស់​លោក​រាល់​គ្នា តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ទ្រង់​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។

សូមមើលជំពូក

អាល់គីតាប

ស្តេច​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​អះលី‌ជំអះ ដែល​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បិតា​ក្នុង​គ្រា​គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ?»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 12:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់‌សា‌ឡំម​មាន​បន្ទូល ទៅ​អ័ហ៊ី‌ថូ‌ផែល​ថា ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ជា​ធ្វើ​យ៉ាង​ណា​ផង


តែ​អាប់‌សា‌ឡំម​មាន​បន្ទូល​ថា ចូរ​ហៅ​ហ៊ូសាយ ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្ដី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ


មាន​ពរ​ហើយ ពួក​ទ្រង់នឹង​ពួក​អ្នក​បំរើ​នេះ ដែល​ឈរ​ចំពោះ​ទ្រង់​ជានិច្ច ទាំង​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់


រីឯ​សាឡូម៉ូន ទ្រង់​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា


ហើយ​ទ្រង់​មាន​ពួក​អ្នក​ដែល​ជា​ប្រធាន ដូច​កត់​ទុក​នេះ គឺ​អ័សារា កូន​សាដុក លោក​ជា​សំដេច​សង្ឃ


មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺន ទើប​មាន​យោបល់។


ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា


ឯ​មិត្រ‌ភក្តិ​របស់​ខ្លួន នឹង​មិត្រ‌ភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។


នោះ​អ័សារា ជា​កូន​ហូសាយ៉ា នឹង​យ៉ូហា‌ណាន ជា​កូន​ការា ព្រម​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ​ទាំង​ប៉ុន្មាន គេ​តប​ទៅ​យេរេមា​ថា លោក​និយាយ​កុហក​ទេ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​មិន​បាន​ចាត់​លោក​ឲ្យ​មក​ប្រាប់​យើង​ថា កុំ​ឲ្យ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​នោះ​ទេ