ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង
១ ពង្សាវតារក្សត្រ 10:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមដំឡៃ១ហ្វូងៗ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេះរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន ដែលបានយកមកពីស្រុកអេស៊ីព្ទនោះ គឺពួកជំនួញរបស់ស្តេចទិញមកតាមតម្លៃទាំងហ្វូងៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកថ្វាយព្រះបាទសាឡូម៉ូន។ អាល់គីតាប ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកជូនស្តេចស្តេចស៊ូឡៃម៉ាន។ |
ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង
គេក៏នាំយកហ្វូងសត្វមកឯយ៉ូសែប ហើយគាត់ឲ្យស្បៀងអាហារដល់គេប្តូរនឹងសេះ ហ្វូងចៀម ហ្វូងគោ នឹងលា នៅឆ្នាំនោះគាត់ឲ្យស្បៀងអាហារចិញ្ចឹមគេដោយប្តូរនឹងហ្វូងសត្វ
ខ្ញុំបានក្រាលកំរាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង
១ទៀត ពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត ហើយពួកដែលត្បាញសំពត់ស គេនឹងត្រូវស្រឡាំងកាំង
បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបំរើរបស់ចៅហ្វាយអញបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចំបាំង នឹងទ័ពសេះទៀត
ស្លាបក្តោងឯងធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តចំរុះដោយប៉ាក់មកពីស្រុកអេស៊ីព្ទ ដើម្បីនឹងទុកជាទង់ជ័យដល់ឯង ហើយមានសំពត់ពណ៌ខៀវ នឹងពណ៌ស្វាយ ពីកោះអេលីសា ធ្វើជាពិតាន
កុំបីតែឲ្យស្តេចនោះចំរើនសេះជាច្រើនសំរាប់ខ្លួន ឬបណ្តាលឲ្យបណ្តាជនត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះជាច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងឯងរាល់គ្នាថា មិនត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅ តាមផ្លូវនោះទៀតឲ្យសោះ