ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 1:51 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​គេ​ទៅ​ទូល​សាឡូម៉ូន​ថា មើល អ័ដូ‌នីយ៉ា​ខ្លាច​ដល់​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាសនា ដោយ​ពាក្យ​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ស្បថ​នឹង​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សំឡាប់​ទូលបង្គំ​ជា​ខ្ញុំ​ដោយ​ដាវ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​គេ​ទៅ​ទូល​សាឡូម៉ូន​ថា៖ «អ័ដូ‌នីយ៉ា​ខ្លាច​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា ដោយ​ពោល​ថា "សូម​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​នឹង​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សម្លាប់​ទូល‌បង្គំ​ដោយ​ដាវ​ឡើយ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​គេ​មក​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «សម្ដេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ព្រះ‌ករុណា​ណាស់ សម្ដេច​បាន​រត់​ទៅ​តោង​ស្នែង​អាសនៈ ទាំង​ពោល​ថា: សូម​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ទ្រង់​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​មុខ​ដាវ​ទេ!»។

សូមមើលជំពូក

អាល់គីតាប

មាន​គេ​មក​ជម្រាប​ស្តេច​ស៊ូ‌ឡៃម៉ាន​ថា៖ «សម្តេច​អដូ‌នី‌យ៉ា​ភ័យ​ខ្លាច​ណាស់ សម្តេច​បាន​រត់​ទៅ​តោង​ស្នែង​អាសនៈ​ទាំង​ពោល​ថា: សូម​ស្តេច​ស៊ូឡៃ‌ម៉ាន​ស្បថ​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ស្តេច​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​មុខ​ដាវ​ទេ!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 1:51
2 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាសនា


នោះ​សាឡូម៉ូន​មាន​បន្ទូល​ថា បើ​វា​នឹង​សំដែង​ខ្លួន​ថា​ជា​មនុស្ស​គួរ​គប្បី នោះ​សូម្បី​សក់​ក្បាល​១​សរសៃ​របស់​វា ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​បើ‌សិន​ជា​ប្រទះ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់​វិញ