គេទូលស្តេចថា បពិត្រព្រះរាជា ហោរាណាថាន់មកគាល់ហើយ រួចកាលលោកបានចូលមកដល់ចំពោះស្តេចហើយ នោះក៏ក្រាបផ្កាប់មុខដល់ដីនៅចំពោះទ្រង់ទូលថា
១ ពង្សាវតារក្សត្រ 1:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ តើទ្រង់បានមានបន្ទូលថា អ័ដូនីយ៉ាត្រូវឡើងសោយរាជ្យតពីទ្រង់ ហើយគង់លើបល្ល័ង្ករាជ្យឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលថា៖ «បពិត្រព្រះករុណា ជាព្រះអង្គម្ចាស់នៃទូលបង្គំអើយ តើទ្រង់បានមានព្រះបន្ទូលថា "អ័ដូនីយ៉ានឹងត្រូវសោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" មែនឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! តើព្រះករុណាឬ ដែលបានសម្រេចឲ្យសម្ដេចអដូនីយ៉ាឡើងគ្រងរាជ្យបន្តពីព្រះករុណា ហើយគង់លើបល្ល័ង្ករបស់ព្រះករុណា? អាល់គីតាប បន្ទាប់មក លោកមានប្រសាសន៍ថា៖ «សូមជម្រាបស្តេច! តើស្តេចឬដែលបានសម្រេចឲ្យសម្តេចអដូនីយ៉ា ឡើងគ្រងរាជ្យបន្តពីស្តេច ហើយនៅលើបល្ល័ង្ករបស់ស្តេច? |
គេទូលស្តេចថា បពិត្រព្រះរាជា ហោរាណាថាន់មកគាល់ហើយ រួចកាលលោកបានចូលមកដល់ចំពោះស្តេចហើយ នោះក៏ក្រាបផ្កាប់មុខដល់ដីនៅចំពោះទ្រង់ទូលថា
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ
ខណនោះ អ័ដូនីយ៉ា ជាបុត្រនៃនាងហាគីត ក៏លើកខ្លួនឡើង ដោយពាក្យថា យើងនឹងធ្វើជាស្តេច ដូច្នេះទ្រង់ក៏ត្រៀមរទេះចំបាំង នឹងពួកពលសេះ ព្រមទាំងមនុស្ស៥០នាក់ ឲ្យរត់នាំមុខទ្រង់