តែមើល ឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ ទ្រង់ព្រះករុណាជាព្រះអម្ចាស់ឥតបានជ្រាបទេ
១ ពង្សាវតារក្សត្រ 1:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាបានសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់នៃព្រះករុណា ព្រមទាំងអ័បៀថើរដ៏ជាសង្ឃ នឹងយ៉ូអាប់ ជាមេទ័ពដែរ តែឯសាឡូម៉ូន ជាបាវបំរើទ្រង់ នោះគេមិនបានហៅទៅទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បានសម្លាប់គោ ចៀម និងសត្វធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់របស់ព្រះករុណា ព្រមទាំងអ័បៀថើរជាសង្ឃ និងយ៉ូអាប់ជាមេទ័ពដែរ តែឯសាឡូម៉ូនជាអ្នកបម្រើរបស់ទ្រង់នោះ គេមិនបានហៅទៅទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ អដូនីយ៉ាបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញលោកបូជាចារ្យអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែពុំបានយាងសាឡូម៉ូន ជាបុត្ររបស់ព្រះករុណាឲ្យទៅចូលរួមទេ។ អាល់គីតាប អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើនធ្វើគូរបាន។ អដូនីយ៉ាបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញអ៊ីមុាំអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែពុំបានអញ្ជើញស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចឲ្យទៅចូលរួមទេ។ |
តែមើល ឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ ទ្រង់ព្រះករុណាជាព្រះអម្ចាស់ឥតបានជ្រាបទេ
ដូច្នេះ ឱព្រះករុណាជាព្រះអម្ចាស់អើយ ភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ គេគន់មើលមកទ្រង់ ចាំតែទ្រង់ប្រាប់ឲ្យគេដឹង ជាអ្នកណាដែលត្រូវគង់លើបល្ល័ង្ករាជ្យរបស់ព្រះករុណា ជាព្រះអម្ចាស់តពីទ្រង់ទៅ
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ
ទ្រង់ក៏ចាត់ពួកមហាតលិកឯទៀតឲ្យទៅ ដោយបន្ទូលថា ចូរឯងប្រាប់ពួកភ្ញៀវថា ឥឡូវ គ្រឿងជប់លៀងបានរៀបជាស្រេចហើយ គេបានសំឡាប់គោ នឹងសត្វបំប៉នយ៉ាងធាត់ៗ ហើយក៏រៀបចំគ្រប់ទាំងអស់រួចជាស្រេច ចូរមកបរិភោគការចុះ