សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ លោកឆ្លើយថា ចូរទៅចុះ
១ កូរិនថូស 9:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬមួយ តើមានតែខ្ញុំ នឹងបាណាបាស ដែលគ្មានច្បាប់នឹងលែងធ្វើការរកស៊ីឬអី ព្រះគម្ពីរខ្មែរសាកល ឬមួយក៏មានតែខ្ញុំ និងបារណាបាសប៉ុណ្ណោះឬ ដែលគ្មានសិទ្ធិឈប់ធ្វើការ? Khmer Christian Bible តើខ្ញុំ និងលោកបារណាបាសគ្មានសិទ្ធិឈប់រកស៊ីចិញ្ចឹមជីវិតទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬមួយមានតែខ្ញុំ និងលោកបាណាបាស ដែលគ្មានសិទ្ធិដកឃ្លាពីការរកស៊ីចិញ្ចឹមជីវិត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឬមួយមានតែខ្ញុំ និងលោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត? អាល់គីតាប ឬមួយមានតែខ្ញុំ និងលោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត? |
សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ លោកឆ្លើយថា ចូរទៅចុះ
ព្រមទាំងកូនច្បងរបស់ខ្លួនយើង នឹងរបស់សត្វយើងផង ដូចជាបានកត់ទុកក្នុងក្រិត្យវិន័យហើយ នឹងកូនច្បងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះវិហាររបស់ព្រះនៃយើង ឲ្យដល់ពួកសង្ឃដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះនៃយើង
រឿងនោះបានឮដល់ត្រចៀកពួកជំនុំនៅក្រុងយេរូសាឡិម រួចគេចាត់បាណាបាស ឲ្យទៅត្រឹមអាន់ទីយ៉ូក
តែពួកសាសន៍យូដាគេញុះញង់ពួកស្ត្រីអ្នកមុខអ្នកការ ដែលមកថ្វាយបង្គំ នឹងពួកអ្នកធំនៅក្នុងទីក្រុងនោះ បណ្តាលឲ្យមានសេចក្ដីបៀតបៀន ដល់ប៉ុល នឹងបាណាបាស ក៏ដេញអ្នកទាំង២នោះចេញពីស្រុកគេទៅ
រួចគាត់ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ ពីព្រោះមានរបររកស៊ីធ្វើជាងត្រសាលដូចគ្នា
រីឯយ៉ូសេ ដែលពួកសាវកហៅថា បាណាបាស (ប្រែថាជាអ្នកជំនួយ) ជាពួកលេវី ដែលកើតនៅកោះគីប្រុស
ប៉ុន្តែ បើមានអ្នកណាចង់ជជែកពីសេចក្ដីនេះ នោះយើងរាល់គ្នាគ្មានទំលាប់យ៉ាងនោះទេ ហើយពួកជំនុំនៃព្រះក៏គ្មានដែរ។
ខ្ញុំបានបង្អត់ពួកជំនុំឯទៀត ដោយទទួលឈ្នួលពីគេ ដើម្បីនឹងយកមកបំរើអ្នករាល់គ្នាវិញ
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ