គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ
១ កូរិនថូស 4:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បន្តិចទៀត បើព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងមកជាមិនខាន ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសំដីរបស់ពួកអ្នកដែលមានចិត្តធំប៉ុណ្ណោះ គឺនឹងស្គាល់ដល់ទាំងអំណាចគេថែមទៀតផង ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំមុខជាស្គាល់ មិនមែនពាក្យសម្ដីរបស់អ្នកដែលមានឫកធំទេ គឺអំណាចគេវិញ។ Khmer Christian Bible ប៉ុន្ដែបើព្រះអម្ចាស់មានបំណង ខ្ញុំនឹងមកជួបអ្នករាល់គ្នាឆាប់ៗនេះ ហើយខ្ញុំចង់ស្គាល់អំណាចរបស់ពួកអ្នកអួតខ្លួនទាំងនោះ គឺមិនមែនពាក្យសំដីរបស់ពួកគេប៉ុណ្ណោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសម្ដីរបស់ពួកអ្នកដែលមានឫកធំប៉ុណ្ណោះ គឺនឹងស្គាល់អំណាចរបស់គេទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះ ខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្តផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសម្ដីរបស់គេប៉ុណ្ណោះទេ អាល់គីតាប ប្រសិនបើអ៊ីសាជាអម្ចាស់គាប់ចិត្ត ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្ដផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសំដីរបស់គេប៉ុណ្ណោះទេ |
គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ
ក្រោយការទាំងនោះមក ប៉ុលគិតសំរេចក្នុងចិត្តថាកាលណាបានដើរកាត់ស្រុកម៉ាសេដូន នឹងស្រុកអាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ
កាលគាត់បានដើរកាត់ដែនស្រុកទាំងនោះ ហើយអធិប្បាយទូន្មានជាច្រើន ដល់ពួកសិស្ស នោះគាត់បានដល់ទៅស្រុកក្រេក
ប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរតាមព្រះហឫទ័យព្រះ ហើយឲ្យខ្ញុំបានលំហើយចិត្តជាមួយនឹងអ្នករាល់គ្នា
បើសិនជាអ្នកណាឃ្លាន ឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសំរេចគ្រប់ទាំងអស់។
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់ដែរ តែស៊ូឲ្យអ្នករាល់គ្នាចេះអធិប្បាយជាជាង ដ្បិតអ្នកដែលអធិប្បាយ នោះប្រសើរជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកតែអ្នកនោះចេះបកប្រែផង ដើម្បីឲ្យពួកជំនុំបានស្អាងចិត្តឡើង
កាលណាខ្ញុំបានដើរកាត់ស្រុកម៉ាសេដូនហើយ នោះខ្ញុំនឹងមកឯអ្នករាល់គ្នា ដ្បិតខ្ញុំត្រូវដើរកាត់ស្រុកម៉ាសេដូនសិន
ដ្បិតខ្ញុំមិនចូលចិត្តមកសួរអ្នករាល់គ្នាតាមផ្លូវឥឡូវនេះទេ តែខ្ញុំសង្ឃឹមថា នឹងមកនៅជាមួយនឹងអ្នករាល់គ្នាជាយូរបន្តិច បើសិនជាព្រះអម្ចាស់ទ្រង់អនុញ្ញាតឲ្យ
ប៉ុន្តែ នៅក្នុងចំណោមមនុស្សគ្រប់លក្ខណ៍ នោះយើងខ្ញុំក៏និយាយតាមប្រាជ្ញាដែរ តែមិនមែនតាមប្រាជ្ញារបស់លោកីយនេះ ឬរបស់ពួកចៅហ្វាយនៅលោកីយនេះ ដែលត្រូវសាបសូន្យនោះទេ
បងប្អូនអើយ ខ្ញុំបានបង្វែរសេចក្ដីទាំងនេះមកលើខ្លួនខ្ញុំ នឹងអ័ប៉ុឡូស ដោយព្រោះតែអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង មិនឲ្យគិតខ្ពស់លើសជាងសេចក្ដី ដែលបានចែងទុកមក ប្រយោជន៍កុំឲ្យអ្នកណាមានសេចក្ដីអំនួត អួតពីអ្នក១ទាស់នឹងអ្នក១ឡើយ
ខ្ញុំសូមយកព្រះធ្វើជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកឯក្រុងកូរិនថូស នោះគឺដោយប្រណីដល់អ្នករាល់គ្នាទេ
គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ