ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 15:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មាន​រូប‌កាយ​សំរាប់​ស្ថាន‌សួគ៌ ហើយ​មាន​រូប‌កាយ​សំរាប់​ផែនដី​ដែរ តែ​សិរី​របស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ នឹង​របស់​រូប‌កាយ​នៅ​ផែនដី​នោះ​ទីទៃ​ពី​គ្នា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​រូបកាយ​នៃស្ថានសួគ៌ និង​រូបកាយ​នៃផែនដី ប៉ុន្តែ​សិរីរុងរឿង​នៃស្ថានសួគ៌​គឺ​ម្យ៉ាង ហើយ​សិរីរុងរឿង​នៃផែនដី​ក៏​ម្យ៉ាង​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​មាន​រូបកាយ​នៅ​ស្ថានសួគ៌​ និង​រូបកាយ​នៅ​ផែនដី​ ប៉ុន្ដែ​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ស្ថានសួគ៌​ផ្សេង​ពី​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ផែនដី‍​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប‌កាយ​នៅ​ផែនដី តែ​សិរី‌ល្អរបស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ ផ្សេង​ពី​រូប‌កាយ​នៅ​ផែនដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រូប​កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប​កាយ​នៅ​លើ​ផែនដី​ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​ស្ថាន‌សួគ៌​មាន​ពន្លឺ​រស្មី​រុងរឿង ជាង​រូប​កាយ​នៅ​លើ​ផែនដី។

សូមមើលជំពូក

អាល់គីតាប

រូប​កាយ​នៅ​សូរ៉កា និង​រូប​កាយ​នៅ​លើ​ផែនដី​ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​សូរ៉កា​មាន​ពន្លឺ​រស្មី​រុង‌រឿង ជាង​រូប​កាយ​នៅ​លើ​ផែនដី។

សូមមើលជំពូក



១ កូរិន‌ថូស 15:40
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​ភ្លឺ​ដូច​ជា​រស្មី​នៃ​ផ្ទៃ​មេឃ ហើយ​ពួក​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នោះ​នឹង​ភ្លឺ​ដូច​ជា​អស់​ទាំង​ផ្កាយ​នៅ​ជា​ដរាប​ត​ទៅ


គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​១​របស់​មនុស្ស ១​របស់​សត្វ ១​របស់​ត្រី ហើយ​១​របស់​សត្វ​ហើរ


ឯ​ព្រះ‌អាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ ព្រះ‌ចន្ទ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ ហើយ​ផ្កាយ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ សូម្បី​តែ​ផ្កាយ​ទាំង​ប៉ុន្មាន​សោត ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ