ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី
១ កូរិនថូស 14:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាភាសាដទៃ នោះសំរាប់ជាទីសំគាល់ មិនមែនដល់ពួកអ្នកដែលជឿទេ គឺដល់អស់ពួកអ្នកដែលមិនជឿវិញ តែការអធិប្បាយ នោះមិនមែនសំរាប់ពួកអ្នកដែលមិនជឿ គឺសំរាប់ពួកអ្នកដែលជឿវិញ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ភាសាដទៃមិនមែនជាទីសម្គាល់សម្រាប់អ្នកជឿទេ គឺសម្រាប់អ្នកមិនជឿវិញ រីឯការថ្លែងព្រះបន្ទូលមិនមែនជាទីសម្គាល់សម្រាប់អ្នកមិនជឿទេ គឺសម្រាប់អ្នកជឿវិញ។ Khmer Christian Bible ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់ពួកអ្នកមិនជឿ មិនមែនសម្រាប់ពួកអ្នកដែលជឿទេ ផ្ទុយទៅវិញ ការថ្លែងព្រះបន្ទូលជាទីសំគាល់មួយសម្រាប់ពួកអ្នកដែលជឿ មិនមែនសម្រាប់ពួកអ្នកមិនជឿឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភាសាដទៃជាទីសម្គាល់មួយ មិនមែនសម្រាប់ពួកអ្នកជឿទេ គឺសម្រាប់ពួកអ្នកមិនជឿ ឯការថ្លែងទំនាយវិញ មិនមែនសម្រាប់ពួកអ្នកមិនជឿទេ គឺសម្រាប់ពួកអ្នកជឿវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការនិយាយភាសាចម្លែកអស្ចារ្យជាទីសម្គាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសម្គាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ អាល់គីតាប ការនិយាយភាសាចម្លែកអស្ចារ្យ ជាទីសំគាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងបន្ទូលនៃអុលឡោះវិញ ជាទីសំគាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ |
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី
ដូច្នេះ ដល់ថ្ងៃដែលអ្នកបំរើនោះមិននៅចាំ ហើយវេលាណាដែលមិនដឹង នោះចៅហ្វាយនឹងមកដល់ ក៏នឹងធ្វើទោសជាយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយនឹងពួកមនុស្សមិនជឿផង
ចូរដេញតាមសេចក្ដីស្រឡាញ់ចុះ ហើយសង្វាតចង់បានអស់ទាំងអំណោយទានខាងឯវិញ្ញាណដែរ តែស៊ូឲ្យចេះអធិប្បាយជាដើម
ដោយដឹងថា ក្រិត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ នឹងមនុស្សរឹងចចេស មនុស្សទមិលល្មើស នឹងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ នឹងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ នឹងមនុស្សដែលសំឡាប់គេ