ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នែ ពួកវង្សអ៊ីស្រាអែលអើយ មើល អញនឹងនាំសាសន៍១ពីឆ្ងាយមកលើឯងរាល់គ្នា គឺជាសាសន៍១យ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណដែលឯងមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ
១ កូរិនថូស 14:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសេចក្ដីចែងទុកមកក្នុងក្រិត្យវិន័យថា «អញនឹងនិយាយនឹងសាសន៍នេះ ដោយភាសាផ្សេងៗ ហើយដោយបបូរមាត់មនុស្សដទៃ តែយ៉ាងនោះ គេក៏មិនស្តាប់អញដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់» ព្រះគម្ពីរខ្មែរសាកល នៅក្នុងក្រឹត្យវិន័យ មានសរសេរទុកមកថា: “ព្រះអម្ចាស់មានបន្ទូលថា: ‘យើងនឹងនិយាយទៅកាន់ប្រជាជននេះដោយភាសាបរទេស និងដោយបបូរមាត់របស់អ្នកដទៃ ទោះបីជាដូច្នេះក៏ដោយ ក៏ពួកគេមិនស្ដាប់យើងដែរ’”។ Khmer Christian Bible មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យថា៖ «យើងនឹងនិយាយទៅប្រជាជននេះដោយភាសាផ្សេងៗ ហើយដោយបបូរមាត់របស់អ្នកផ្សេង ប៉ុន្ដែពួកគេមិនស្ដាប់យើងដដែល» គឺព្រះអម្ចាស់មានបន្ទូលដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសេចក្តីចែងទុកមកក្នុងក្រឹត្យវិន័យថា៖ «យើងនឹងនិយាយទៅកាន់សាសន៍នេះ ដោយមនុស្សដែលនិយាយភាសាផ្សេងៗ ហើយដោយបបូរមាត់មនុស្សដទៃ តែទោះជាយ៉ាងនោះក៏ដោយ ក៏គេមិនស្តាប់យើងដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថា: «យើងនិយាយទៅកាន់ប្រជារាស្ត្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។ អាល់គីតាប អុលឡោះជាអម្ចាស់មានបន្ទូល ដូចមានចែងទុកក្នុងហ៊ូកុំថាៈ «យើងនិយាយទៅកាន់ប្រជារាស្ដ្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្ដែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។ |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នែ ពួកវង្សអ៊ីស្រាអែលអើយ មើល អញនឹងនាំសាសន៍១ពីឆ្ងាយមកលើឯងរាល់គ្នា គឺជាសាសន៍១យ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណដែលឯងមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើគ្មានសេចក្ដីចែងទុកមកក្នុងក្រិត្យវិន័យរបស់អ្នករាល់គ្នាថា «អញបាននិយាយថា ឯងរាល់គ្នាជាព្រះ» ទេឬអី
រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។
រីឯគ្រប់ទាំងសេចក្ដីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយទាំងមូលជាប់មានទោសនៅចំពោះព្រះ
នៅក្នុងពួកជំនុំ ត្រូវឲ្យពួកស្រីៗនៅស្ងៀម ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ ត្រូវឲ្យគេប្រតិបត្តិតាមវិញ ដូចជាក្រិត្យវិន័យក៏សំដែងដែរ
ព្រះយេហូវ៉ាទ្រង់នឹងនាំសាសន៍១ពីចំងាយ គឺពីចុងផែនដីមក ដូចជាឥន្ទ្រីហើរ ជាសាសន៍ដែលឯងស្តាប់ភាសាគេមិនបាន