១ កូរិនថូស 14:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដ្បិតខ្ញុំនិយាយភាសាដទៃជាច្រើន លើសជាងអ្នករាល់គ្នាទាំងអស់ ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំចេះនិយាយភាសាដទៃច្រើនជាងអ្នកទាំងអស់គ្នា Khmer Christian Bible ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាចម្លែកអស្ចារ្យច្រើនជាងអ្នកទាំងអស់គ្នាទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំអរព្រះគុណព្រះ ដ្បិតខ្ញុំនិយាយភាសាដទៃច្រើនជាងអ្នករាល់គ្នាទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ព្រោះខ្ញុំចេះនិយាយភាសាចម្លែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត អាល់គីតាប ខ្ញុំសូមអរគុណអុលឡោះ ព្រោះខ្ញុំចេះនិយាយភាសាចម្លែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត |
ប៉ុន្តែ ក្នុងពួកជំនុំ ខ្ញុំចូលចិត្តនិយាយតែពាក្យ៥ម៉ាត់ដោយនូវប្រាជ្ញាខ្ញុំ ដើម្បីនឹងបង្រៀនដល់មនុស្សឯទៀត ជាជាងនិយាយភាសាដទៃ១ម៉ឺនម៉ាត់វិញ។
ដ្បិតអ្នកណាដែលនិយាយភាសាដទៃ នោះមិនមែននិយាយនឹងមនុស្ស គឺទូលនឹងព្រះវិញ ពីព្រោះគ្មានអ្នកណាស្តាប់បានទេ ប៉ុន្តែ អ្នកនោះនិយាយជាសេចក្ដីអាថ៌កំបាំង ដោយនូវវិញ្ញាណ
អ្នកណាដែលនិយាយភាសាដទៃ នោះស្អាងតែចិត្តខ្លួនឯងទេ តែអ្នកណាដែលអធិប្បាយ នោះទើបស្អាងចិត្តចំពោះពួកជំនុំទាំងអស់គ្នាវិញ
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់ដែរ តែស៊ូឲ្យអ្នករាល់គ្នាចេះអធិប្បាយជាជាង ដ្បិតអ្នកដែលអធិប្បាយ នោះប្រសើរជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកតែអ្នកនោះចេះបកប្រែផង ដើម្បីឲ្យពួកជំនុំបានស្អាងចិត្តឡើង
ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ