ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 8:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ត្រួត​មើល​ទាំង​អស់​តាម​ចំនួន​តាម​ទំងន់ ហើយ​ក៏​កត់​ទុក​នៅ​វេលា​នោះ​ឯង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​រាប់​ចំនួន ហើយ​បាន​ថ្លឹង​របស់​ទាំង​អស់ ហើយ​គេ​ក៏​បាន​កត់​ទុក​អ្វីៗ​ទាំង​អស់​តាម​ទម្ងន់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​រាប់​ចំនួន និង​ថ្លឹង​វត្ថុ​ទាំង​នោះ ព្រម​ទាំង​កត់‌ត្រា​ទម្ងន់​សរុប ទុក​ជា​លាយ‌លក្ខណ៍​អក្សរ​ផង។

សូមមើលជំពូក

អាល់គីតាប

គេ​បាន​រាប់​ចំនួន និង​ថ្លឹង​វត្ថុ​ទាំង​នោះ ព្រម​ទាំង​កត់‌ត្រា​ទម្ងន់​សរុប ទុក​ជា​លាយ‌លក្ខណ៍​អក្សរ​ផង។

សូមមើលជំពូក



អែសរ៉ា 8:34
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ប្រុង​ប្រយ័តនឹង​ថែ​រក្សា​របស់​ទាំង​នេះ ដរាប​ដល់​អ្នក​រាល់​គ្នា​បាន​ថ្លឹង​ទាំង​អស់ នៅ​ក្រុង​យេរូ‌សាឡិម ប្រគល់​នៅ​ចំពោះ​មេ​ពួក​សង្ឃ នឹង​ពួក​លេវី ហើយ​នឹង​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​សាសន៍​អ៊ីស្រាអែល ដាក់​ទៅ​ក្នុង​បន្ទប់​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​រួច​ជា​ស្រេច


លុះ​ដល់​ថ្ងៃ​ទី​៤ នោះ​យើង​ថ្លឹង​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា មាន​អេលាសារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​យ៉ូសា‌បាឌ ជា​កូន​យេសួរ នឹង​ណូអាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ


ឯ​ពួក​អ្នក​ដែល​បាន​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​គោ​ឈ្មោល​១២​ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​ចៀម​ឈ្មោល​៩៦ កូន​ចៀម​៧៧ នឹង​ពពែ​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​សុទ្ធ​តែ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់