នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំ ជាពួកអ្នកនៅខាងនាយទន្លេ៘
អែសរ៉ា 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសំណៅនៃសំបុត្រ ដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ នឹងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនលោក នៅខាងនាយទន្លេ បានផ្ញើទៅស្តេចដារីយុស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសំណៅសំបុត្រដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខេត្តខាងនាយទន្លេ បានផ្ញើទៅព្រះបាទដារីយុស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សារដែលលោកថាថ្នាយ ជាទេសាភិបាល និងលោកសេថារ-បូសណាយ ព្រមទាំងពួករាជការ ជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត ផ្ញើថ្វាយព្រះចៅដារីយូស អាល់គីតាប សារដែលលោកថាថ្នាយ ជាទេសាភិបាល និងលោកសេថារ-បូសណាយ ព្រមទាំងពួករាជការ ជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត ផ្ញើជូនស្តេចដារីយូស |
នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំ ជាពួកអ្នកនៅខាងនាយទន្លេ៘
កាលគេបានអានមើលព្រះរាជសាសន៍របស់ស្តេចអើថាស៊ើកសេស នៅមុខរេហ៊ូម នឹងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេស្រេចហើយ ស្រាប់តែគេទៅឯពួកសាសន៍យូដា នៅក្រុងយេរូសាឡិមជាប្រញាប់ ក៏បង្ខំឲ្យគេឈប់ ដោយកំឡាំងនឹងអំណាច
រេហ៊ូម ជាចាងហ្វាង នឹងស៊ីមសាយជាស្មៀន ហើយពួកយើងខ្ញុំឯទៀត គឺជាពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ នឹងពួកអេឡាំ
ហើយនៅវេលានោះឯង ថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេនោះ ព្រមទាំងសេថារ-បូសណាយ នឹងពួកគូកនលោកក៏មកសួរថា តើអ្នកណាបានចេញបង្គាប់ឲ្យឯងរាល់គ្នាស្អាងវិហារនេះ ហើយធ្វើកំផែងនេះឡើង
ក្នុងសំបុត្រដែលផ្ញើទៅស្តេចនោះមានសេចក្ដីដូច្នេះថា សូមក្រាបថ្វាយបង្គំចូលមកដល់ព្រះករុណាដារីយុស សូមឲ្យទ្រង់បានប្រកប ដោយសេចក្ដីសុខចំរើន
ដូច្នេះ ត្រូវឲ្យថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយនឹងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនគេដែលនៅខាងនាយទន្លេ ឃ្លាតឆ្ងាយពីទីនោះទៅ
គេក៏ប្រគល់ព្រះរាជសាសន៍ ដល់នាយកដំណាងស្តេច នឹងចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយលោកទាំងនោះ ក៏ជួយចំរើនដល់ពួកបណ្តាជន នឹងព្រះវិហារនៃព្រះ។