ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 3:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​ដាក់​អាសនា​នោះ ទៅ​លើ​ជើង​កំណល់ ពី​ព្រោះ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ដល់​ពួក​អ្នក​ស្រុក​នោះ ហើយ​ក៏​ថ្វាយ​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា​នោះ គឺ​ដង្វាយ​ដុត​ថ្វាយ​ទាំង​ពេល​ព្រឹកនឹង​ពេល​ល្ងាច​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ដាក់​អាសនា​នោះ​ទៅ​លើ​គ្រឹះ​ចាស់ ដ្បិត​គេ​ភ័យ​ខ្លាច​ដោយ​ព្រោះ​ប្រជា‌ជន​នៅ​ស្រុក​នោះ ហើយ​គេ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា គឺ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​ព្រឹក ទាំង​ល្ងាច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក ទាំង​ល្ងាច។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក ទាំង​ល្ងាច។

សូមមើលជំពូក



អែសរ៉ា 3:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាសនា ដែល​សំរាប់​ដង្វាយ​ដុត រាល់​ព្រឹក​រាល់​ល្ងាច​ជានិច្ច តាម​គ្រប់​ទាំង​សេចក្ដី ដែល​បាន​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រាអែល


ទ្រង់​ធ្វើ​អាសនា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ


ដូច្នេះ ពួក​អ្នក​ស្រុក​នោះ​ក៏​ខំ​នាំ​ឲ្យ​ពួក​យូដា​ខ្សោយ​ដៃ​ទៅ ហើយ​បង្អើល​បង្អាក់​គេ​ក្នុង​ការ​ស្អាង​នោះ


ទ្រង់​បង្គាប់​ដល់​លោក​ថា ចូរ​យក​គ្រឿង​ប្រដាប់​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ដដែល​នោះ​ឡើង​វិញ


ឯ​ប្រទាស​អាសនា នោះ​បណ្តោយ​១២​ហត្ថ ទទឹង​១២​ហត្ថ ៤​ជ្រុង​ស្មើ