ហើយលោកចៅហ្វាយបានហាមគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ដរាបដល់គ្រាមានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម នឹងធូមីម។
អែសរ៉ា 2:64 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកជំនុំទាំងអស់ រួមគ្នាមាន៤ម៉ឺន២ពាន់៣៦០នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុមជំនុំទាំងមូលមានចំនួន ៤២ ៣៦០ នាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០នាក់ អាល់គីតាប សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់ |
ហើយលោកចៅហ្វាយបានហាមគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ដរាបដល់គ្រាមានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម នឹងធូមីម។
ឥតរាប់ពួកបាវប្រុសស្រីរបស់គេ ដែលមាន៧៣៣៧នាក់ទៀតឡើង ហើយក្នុងពួកគេក៏មានពួកចំរៀងប្រុសស្រី២០០នាក់ដែរ
ហើយឥឡូវ នៅវេលា១ភ្លែតនេះ មានព្រះគុណសំដែងមកដល់យើងខ្ញុំ អំពីព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ឲ្យបានអ្នកខ្លះរួចចេញ ហើយឲ្យបានបង្គោល១នៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ប្រយោជន៍ឲ្យព្រះនៃយើងខ្ញុំបានបំភ្លឺភ្នែកយើងខ្ញុំ ហើយប្រោសឲ្យយើងខ្ញុំបានរស់ឡើងវិញបន្តិច នៅក្នុងការបំរើគេនេះ
រួចអញនឹងប្រមូលសំណល់នៃហ្វូងរបស់អញ ចេញពីគ្រប់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ហើយនាំវិលត្រឡប់មកឯក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចំរើនឡើង