អែសរ៉ា 2:63 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤63 ហើយលោកចៅហ្វាយបានហាមគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ដរាបដល់គ្រាមានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម នឹងធូមីម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦63 លោកទេសាភិបាលហាមពួកគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់សុំការបង្ហាញពីយូរីម និងធូមីម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥63 លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរីម និងធូមីម*ជាមុនសិន។ សូមមើលជំពូកអាល់គីតាប63 លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែអ៊ីមុាំណាម្នាក់សាកសួរយូរីម និងធូមីមជាមុនសិន។ សូមមើលជំពូក |
ឯនេហេមា ដែលជាចៅហ្វាយទីក្រុង នឹងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រិត្យវិន័យនោះ
គឺគ្រប់ទាំងដង្វាយលើកចុះឡើង ពីដង្វាយបរិសុទ្ធទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង នឹងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកំរៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង នឹងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។