នោះសេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ គាត់និយាយទៅអែសរ៉ាថា យើងរាល់គ្នាបានរំលងទាស់នឹងព្រះនៃយើងខ្ញុំហើយ ដោយបានយកប្រពន្ធជាស្រីសាសន៍ដទៃ ជាពួកស្រីនៅស្រុកនេះ ប៉ុន្តែ នៅមានទីសង្ឃឹមដល់ពួកអ៊ីស្រាអែល ពីដំណើរនេះដែរ
អែសរ៉ា 10:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅអេឡាំ មានម៉ាថានា សាការី យេហ៊ីអែល អាប់ឌី យេរេម៉ូត នឹងអេលីយ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមកូនចៅអេឡាំ មានម៉ាថានា សាការី យេហ៊ីអែល អាប់ឌី យេរេម៉ូត និងអេលីយ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅលោកអេឡាំមានលោកម៉ាថានា លោកសាការី លោកយេហ៊ីអែល លោកអាប់ឌី លោកយេរេម៉ុត និងលោកអេលីយ៉ា។ អាល់គីតាប កូនចៅលោកអេឡាំមានលោកម៉ាថានា លោកសាការីយ៉ា លោកយេហ៊ីអែល លោកអាប់ឌី លោកយេរេម៉ុត និងលោកអេលីយ៉ា។ |
នោះសេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ គាត់និយាយទៅអែសរ៉ាថា យើងរាល់គ្នាបានរំលងទាស់នឹងព្រះនៃយើងខ្ញុំហើយ ដោយបានយកប្រពន្ធជាស្រីសាសន៍ដទៃ ជាពួកស្រីនៅស្រុកនេះ ប៉ុន្តែ នៅមានទីសង្ឃឹមដល់ពួកអ៊ីស្រាអែល ពីដំណើរនេះដែរ
ខាងពួកអ៊ីស្រាអែល គឺក្នុងពួកកូនចៅប៉ារ៉ូស នោះមានរ៉ាម៉ា យីសយ៉ា ម៉ាលគា មីយ៉ាមីម អេលាសារ ម៉ាលគា នឹងបេណាយ៉ា
ក្នុងពួកកូនចៅសាធូរ មានអេលីយ៉ូន៉ាយ អេលីយ៉ាស៊ីប ម៉ាថានា យេរេម៉ូត សាបាឌ នឹងអ័ស៊ីសា