ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 10:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ថ្ងៃ​១ខែ​ចេត្រ នោះ​ក៏​បាន​សំរេច​ដល់​ពួក​អ្នក​ទាំង​អស់ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ដល់​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីមួយ គេ​ក៏​បាន​សម្រេច​ដល់​បុរស​ទាំង​អស់ ដែល​បាន​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ដទៃ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ គេ​បង្ហើយ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​អស់​អ្នក ដែល​រៀបការ​នឹង​ស្ត្រី​សាសន៍​ដទៃ​នោះ។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ គេ​បង្ហើយ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​អស់​អ្នក ដែល​រៀប‌ការ​នឹង​ស្ត្រី​សាសន៍​ដទៃ​នោះ។

សូមមើលជំពូក



អែសរ៉ា 10:17
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក៏​ធ្វើ​ដូច្នោះ គេ​រើស​អែសរ៉ា​ដ៏​ជា​សង្ឃ នឹង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ហើយ​តាម​គ្រួ​ឪពុក​គេ តាម​ឈ្មោះ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​នោះ​ក៏​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នោះ នៅ​ថ្ងៃ​១ខែ​បុស្ស


រីឯ​ក្នុង​បណ្តា​កូន​ចៅ​ពួក​សង្ឃ នោះ​ឃើញ​មាន​ខ្លះ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​ដែរ គឺ​ក្នុង​ពួក​កូន​ចៅ​យេសួរ ជា​កូន​យ៉ូសា‌ដាក នឹង​បង​ប្អូន​លោក មាន​ម្អាសេយ៉ា អេលា‌ស៊ើរ យ៉ារីប នឹង​កេដាលា