មានតែយ៉ូណាថាន ជាកូនអេសាអែល ហើយនឹងយ៉ាហាសយ៉ា ជាកូនធីកវ៉ា ដែលតាំងខ្លួនទាស់នឹងដំណើរនោះ ហើយមានមស៊ូឡាម នឹងសាបថាយ ជាពួកលេវី បានជួយខាង២នាក់នោះដែរ។
អែសរ៉ា 10:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ ក៏ធ្វើដូច្នោះ គេរើសអែសរ៉ាដ៏ជាសង្ឃ នឹងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយតាមគ្រួឪពុកគេ តាមឈ្មោះរៀងខ្លួន ហើយអ្នកទាំងនោះក៏ប្រជុំគ្នាពិភាក្សារឿងនោះ នៅថ្ងៃ១ខែបុស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ ក៏បានធ្វើដូច្នោះ។ សង្ឃអែសរ៉ា បានជ្រើសរើសបុរសៗ គឺពួកអ្នកជាកំពូលលើវង្សរបស់ឪពុក តាមគ្រួសាររបស់ឪពុកគេរៀងខ្លួន គឺម្នាក់ៗបានតម្រូវតាមឈ្មោះ។ អ្នកទាំងនោះចូលរួមពិនិត្យមើលដំណើរនោះ នៅថ្ងៃមួយ ក្នុងខែទីដប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ លោកបូជាចារ្យអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។ អាល់គីតាប ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ អ៊ីមុាំអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។ |
មានតែយ៉ូណាថាន ជាកូនអេសាអែល ហើយនឹងយ៉ាហាសយ៉ា ជាកូនធីកវ៉ា ដែលតាំងខ្លួនទាស់នឹងដំណើរនោះ ហើយមានមស៊ូឡាម នឹងសាបថាយ ជាពួកលេវី បានជួយខាង២នាក់នោះដែរ។
លុះដល់ថ្ងៃ១ខែចេត្រ នោះក៏បានសំរេចដល់ពួកអ្នកទាំងអស់ ដែលបានយកប្រពន្ធជាស្រីសាសន៍ដទៃនោះ។
ក៏ជាឪពុកដល់ពួកអ្នកកំសត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
តើក្រិត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចំឡើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬអី
នោះត្រូវស៊ើបសួររកឲ្យអស់ពីចិត្ត បើពិតដូច្នោះមែន ការនោះត្រូវដូចជាបានឮហើយ ថាមានគេបានប្រព្រឹត្តការគួរខ្ពើមនោះ នៅក្នុងពួកឯងជាពិត
នោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះ ដោយមុខដាវជាកុំខាន ទាំងបំផ្លាញគេឲ្យអស់រលីងចេញ ព្រមទាំងរបស់នៅក្នុងទីក្រុងនោះ នឹងហ្វូងសត្វផង ដោយមុខដាវ