ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 8:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ខាង​ក្នុង មើល​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​អាក្រក់​ដែល​គេ​ធ្វើ​នៅ​ទី​នេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ខាង​ក្នុង មើល​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​អាក្រក់ ដែល​គេ​ធ្វើ​នៅ​ទី​នេះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ចូល​មក​មើល​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​នៅ​ទី​នេះ!»។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ចូល​មក​មើល​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​នៅ​ទី​នេះ!»។

សូមមើលជំពូក



អេ‌សេ‌គាល 8:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​បាន​រឹង‌ចចេស​នឹង​អញ ឥត​ព្រម​ស្តាប់​តាម​អញ​ឡើយ ក៏​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ដែល​នៅ​គាប់​ដល់​ភ្នែក​គេ​រៀង​ខ្លួន​សោះ ឬ​បោះ‌បង់​ចោល​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ​ដែរ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ ទាស់​នឹង​គេ​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ


ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​មើល ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​គួរ​ខ្ពើម​ឆ្អើម នឹង​អស់​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រាអែល ដែល​គេ​គូរ​នៅ​ជញ្ជាំង​ជុំវិញ


ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ​ឯង​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម ដែល​ពូជ‌ពង្ស​អ៊ីស្រាអែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​អញ​បាន​ឃ្លាត​ចេញ ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​អញ តែ​ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សំបើម​ជាង​ទៅ​ទៀត។


រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ នោះ​ឃើញ​មាន​ទ្វារ​១