ហើយត្រូវឲ្យឯងរាល់គ្នាដំរូវទុកដីរបស់ផងទីក្រុង ទទឹង៥ពាន់ បណ្តោយ២ម៉ឺន៥ពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះនឹងបានសំរាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា
អេសេគាល 48:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដីដែលសល់នៅតាមបណ្តោយ ដែលជាប់តពីដីបរិសុទ្ធ នោះខាងកើតត្រូវជា១ម៉ឺនខ្នាត ហើយខាងលិច១ម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចំរើនពីដីនោះ នឹងបានសំរាប់ជាអាហារដល់ពួកអ្នកដែលរកស៊ី នៅក្នុងទីក្រុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដីដែលសល់នៅតាមបណ្តោយជាប់តពីដីបរិសុទ្ធ ខាងកើតត្រូវជាមួយម៉ឺនខ្នាត ហើយខាងលិចមួយម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចម្រើនពីដីនោះ នឹងបានសម្រាប់ជាអាហារដល់ពួកអ្នកដែលរកស៊ីនៅក្នុងទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដីដែលនៅសល់តាមបណ្ដោយដីសក្ការៈមានប្រវែងមួយម៉ឺនហត្ថខាងកើត មួយម៉ឺនហត្ថខាងលិច។ ដីនោះទុកសម្រាប់ដាំដំណាំ ជាអាហាររបស់អស់អ្នកដែលធ្វើការនៅក្នុងទីក្រុង។ អាល់គីតាប ដីដែលនៅសល់តាមបណ្ដោយដីសក្ការៈមានប្រវែងមួយម៉ឺនហត្ថខាងកើត មួយម៉ឺនហត្ថខាងលិច។ ដីនោះទុកសម្រាប់ដាំដំណាំជាអាហាររបស់អស់អ្នកដែលធ្វើការនៅក្នុងទីក្រុង។ |
ហើយត្រូវឲ្យឯងរាល់គ្នាដំរូវទុកដីរបស់ផងទីក្រុង ទទឹង៥ពាន់ បណ្តោយ២ម៉ឺន៥ពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះនឹងបានសំរាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា
ទីក្រុងនោះត្រូវមានដីទំនេរនៅជុំវិញ គឺខាងជើង ត្រូវមាន២៥០ខ្នាត ខាងត្បូង២៥០ខ្នាត ខាងកើត២៥០ខ្នាត នឹងខាងលិច២៥០ខ្នាតដែរ
ពួកអ្នកដែលរកស៊ីធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងពូជអំបូរអ៊ីស្រាអែល គេនឹងភ្ជួររាស់ដីនោះ
នៅថ្ងៃនោះឯង យ៉ូស្វេបានដំរូវគេឲ្យធ្វើជាពួកអ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ នឹងសំរាប់អាសនានៃព្រះយេហូវ៉ា នៅគ្រប់កន្លែងណាដែលទ្រង់សព្វព្រះហឫទ័យចង់រើស ដរាបដល់សព្វថ្ងៃនេះ។