ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 46:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​សំរាប់​ស្ងោរ​សាច់ ជា​ទី​ដែល​ពួក​អ្នក​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ ត្រូវ​ស្ងោរ​គ្រឿង​យញ្ញ‌បូជា​របស់​បណ្តាជន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​សម្រាប់​ស្ងោរ​សាច់​ជា​ទី​ដែល​ពួក​អ្នក​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ ត្រូវ​ស្ងោរ​គ្រឿង​យញ្ញ‌បូជា​របស់​បណ្ដា‌ជន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​នោះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​ជំនួយ​ការ​ក្នុង​ព្រះ‌ដំណាក់​ចម្អិន​សាច់ ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា»។

សូមមើលជំពូក

អាល់គីតាប

បុរស​នោះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​ជំនួយ​ការ​ក្នុង​ដំណាក់​ចំអិន​សាច់ ដែល​ប្រជា‌ជន​យក​មក​ធ្វើ​ជា​គូរបាន»។

សូមមើលជំពូក



អេ‌សេ‌គាល 46:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែគេ​នឹង​បាន​ជា​អ្នក​ធ្វើ​ការ‌ងារ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​នៅ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សំឡាប់​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​សំរាប់​បណ្តាជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្តាជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស


ប៉ុន្តែអញ​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សំរាប់​គ្រប់​ការ‌ងារ​ទាំង​នោះ នឹង​គ្រប់​អស់​ទាំង​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ។


លោក​ក៏​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​ដែល​ពួក​សង្ឃ​ត្រូវ​ស្ងោរ​ដង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង នឹង​ដង្វាយ​លោះ​បាប ព្រម​ទាំង​ចំអិន​ដង្វាយ​ម្សៅ ដើម្បី​មិន​ឲ្យ​ត្រូវ​យក​របស់​ទាំង​នោះ ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ​ឡើយ ក្រែង​បាន​ញែក​បណ្តាជន​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រះ​ដែរ


មាន​ជញ្ជាំង​នៅ​ជុំវិញ​ទីលាន​ទាំង​នោះ ហើយ​នៅ​ទីលាន​ទាំង​៤ មាន​កន្លែង​នៅ​ជាប់​នឹង​ជញ្ជាំង​ជុំវិញ​សំរាប់​ស្ងោរ


រួច​លោក​នាំ​ខ្ញុំ វិល​ទៅ​ឯ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ នោះ​ឃើញ​មាន​ទឹក ចេញ​ពី​ក្រោម​មាត់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​កើត ដ្បិត​មុខ​ព្រះ‌វិហារ​បែរ​ទៅ​ទិស​ខាង​កើត ហើយ​ទឹក​នោះ​ហូរ​មក​ពី​ខាង​ក្រោម ពី​ខាង​ស្តាំ​នៃ​ព្រះ‌វិហារ គឺ​ពី​ខាង​ត្បូង​អាសនា


ដូច្នេះ អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់ មាន​មារយាទ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល


ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់‌គ្រង ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ