Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 46:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​សម្រាប់​ស្ងោរ​សាច់​ជា​ទី​ដែល​ពួក​អ្នក​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ ត្រូវ​ស្ងោរ​គ្រឿង​យញ្ញ‌បូជា​របស់​បណ្ដា‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បុរស​នោះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​ជំនួយ​ការ​ក្នុង​ព្រះ‌ដំណាក់​ចម្អិន​សាច់ ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​សំរាប់​ស្ងោរ​សាច់ ជា​ទី​ដែល​ពួក​អ្នក​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ ត្រូវ​ស្ងោរ​គ្រឿង​យញ្ញ‌បូជា​របស់​បណ្តាជន។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បុរស​នោះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​ជំនួយ​ការ​ក្នុង​ដំណាក់​ចំអិន​សាច់ ដែល​ប្រជា‌ជន​យក​មក​ធ្វើ​ជា​គូរបាន»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 46:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​ក្លាយ​ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​លើ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​សម្រាប់​បណ្ដា‌ជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្ដា‌ជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស។


ប៉ុន្តែ យើង​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សម្រាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ»។


លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​សង្ឃ​ត្រូវ​ស្ងោរ​តង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង និង​តង្វាយ​លោះ​បាប ព្រម​ទាំង​ចម្អិន​តង្វាយ​ម្សៅ ដើម្បី​មិន​ឲ្យ​ត្រូវ​យក​របស់​ទាំង​នោះ​ចេញ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ​ឡើយ ក្រែង​បាន​ញែក​បណ្ដា‌ជន​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រះ​ដែរ»។


មាន​ជញ្ជាំង​នៅ​ជុំ‌វិញ​ទី‌លាន​ទាំង​នោះ ហើយ​នៅ​ទី‌លាន​ទាំងបួន មាន​កន្លែង​នៅ​ជាប់​នឹង​ជញ្ជាំង​ជុំ‌វិញ​សម្រាប់​ស្ងោ។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឃើញ​មាន​ទឹក​ចេញ​ពី​ក្រោម​មាត់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​កើត ដ្បិត​មុខ​ព្រះ‌វិហារ​បែរ​ទៅ​ទិស​ខាង​កើត ហើយ​ទឹក​នោះ​ហូរ​មក​ពី​ខាង​ក្រោម ពី​ខាង​ស្តាំ​នៃ​ព្រះ‌វិហារ គឺ​ពី​ខាង​ត្បូង​អាស‌នា។


«ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ?


ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ចុះ ដោយ​គ្រប់​គ្រង​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ក៏​មិន​មែន​ចង់​បាន​កម្រៃ​ដែរ តែ​ដោយ​សុទ្ធ​ចិត្ត​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម