គេអាំងដង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរដង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង នឹងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នក ក្នុងបណ្តាជនជាប្រញាប់
អេសេគាល 46:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ប្រាប់ខ្ញុំថា នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរដង្វាយ ដែលថ្វាយដោយព្រោះការរំលង នឹងដង្វាយលោះបាប ព្រមទាំងចំអិនដង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះ ចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្តាជនចេញជាបរិសុទ្ធដល់ព្រះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ប្រាប់ខ្ញុំថា៖ «នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរតង្វាយ ដែលថ្វាយដោយព្រោះការរំលង និងតង្វាយលោះបាប ព្រមទាំងចម្អិនតង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្ដាជនចេញជាបរិសុទ្ធដល់ព្រះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកបូជាចារ្យស្ងោរសាច់ ដែលគេយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និងយញ្ញបូជារំដោះបាប។ គេក៏ចម្អិនតង្វាយម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។ អាល់គីតាប គាត់មានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកអ៊ីមុាំស្ងោរសាច់ ដែលគេយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប។ គេក៏ចំអិនជំនូនម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។ |
គេអាំងដង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរដង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង នឹងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នក ក្នុងបណ្តាជនជាប្រញាប់
រួចកាលណាគេចេញទៅឯទីលានខាងក្រៅ គឺទៅឯបណ្តាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសំលៀកបំពាក់ ដែលគេស្លៀកពាក់សំរាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្តាជនចេញជាបរិសុទ្ធ ដោយសារសំលៀកបំពាក់របស់គេ
គេនឹងស៊ីដង្វាយម្សៅ ដង្វាយលោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះនឹងបានជារបស់ផងគេទាំងអស់
រួចលោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ ឲ្យខ្ញុំដើរទៅតាមទាំង៤ជ្រុងទីលាននោះ នោះឃើញមានទីលានមួយៗនៅគ្រប់ទាំងជ្រុងទីលាននោះ
លោកប្រាប់ខ្ញុំថា នេះជាកន្លែងសំរាប់ស្ងោរសាច់ ជាទីដែលពួកអ្នកធ្វើការងារក្នុងព្រះវិហារ ត្រូវស្ងោរគ្រឿងយញ្ញបូជារបស់បណ្តាជន។
បើអ្នកណាចង់ថ្វាយជា ដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវយកម្សៅយ៉ាងម៉ដ្ត ហើយចាក់ប្រេង ព្រមទាំងដាក់កំញានផង
ឯចំណែកដង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សំរាប់អើរ៉ុន នឹងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
ឯចំណែកដង្វាយម្សៅដែលសល់នៅ នោះគឺសំរាប់អើរ៉ុន នឹងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។
នៅថ្ងៃនោះ នឹងមានសេចក្ដីចារឹកទុក នៅនាចង្ក្រង់សេះថា«បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងដូចជាចានដែលនៅមុខអាសនាដែរ