អេសេគាល 45:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងដីនោះត្រូវឲ្យមានកន្លែងសំរាប់ទីបរិសុទ្ធ ប្រវែង៥០០ នឹងទទឹង៥០០ គឺ៤ជ្រុងស្មើ ថែមទាំង៥០ហត្ថ នៅព័ទ្ធជុំវិញសំរាប់ជាវាលទំនេរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងដីនោះត្រូវឲ្យមានកន្លែងសម្រាប់ទីបរិសុទ្ធ ប្រវែងប្រាំរយ និងទទឹង ៥០០ គឺបួនជ្រុងស្មើ ថែមទាំង ៥០ ហត្ថ នៅព័ទ្ធជុំវិញសម្រាប់ជាវាលទំនេរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសម្រាប់ទីសក្ការៈ ដែលមានទំហំប្រាំរយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំវិញដែលមានទទឹងប្រាំរយហត្ថ។ អាល់គីតាប ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសម្រាប់ទីសក្ការៈ ដែលមានទំហំប្រាំរយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំវិញដែលមានទទឹងប្រាំរយហត្ថ។ |
កាលលោកបានវាស់ព្រះវិហារ ខាងក្នុងរួចហើយ នោះក៏នាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែង ដែលបើកទៅទិសខាងកើត រួចក៏វាស់កំផែងព័ទ្ធជុំវិញ
ត្រូវឲ្យឯងយកគោឈ្មោលដែលសំរាប់ជាដង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសំរាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ
មួយទៀត កាលណាឯងរាល់គ្នាចាប់ឆ្នោតចែកស្រុកជាមរដក នោះត្រូវឲ្យថ្វាយដង្វាយ១ដល់ព្រះយេហូវ៉ា ជាចំណែកបរិសុទ្ធនៃស្រុកនោះ បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត ដីនោះត្រូវតែបានបរិសុទ្ធ នៅគ្រប់ក្នុងព្រំដែនជុំវិញ
ត្រូវឲ្យយករង្វាស់ដដែល ដើម្បីវាស់ដីម្តុំបណ្តោយ២ម៉ឺន៥ពាន់ ហើយទទឹង១ម៉ឺន ឯទីបរិសុទ្ធដែលជាបរិសុទ្ធបំផុត នោះនឹងនៅក្នុងដីម្តុំនោះ