ឯប្រាក់សេកិល នោះត្រូវជា២០គេរ៉ា ហើយ១ម៉ានេរបស់ឯងត្រូវនឹង២០ នឹង២៥ហើយ១៥សេកិល។
អេសេគាល 45:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី ១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផា ហើយក្នុងស្រូវឱក១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី មួយហូមើរ ត្រូវថ្វាយមួយភាគក្នុងប្រាំមួយ ក្នុងមួយអេផា ហើយក្នុងស្រូវឱកមួយហូមើរ ត្រូវថ្វាយមួយភាគក្នុងប្រាំមួយ ក្នុងមួយអេផាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភោគផលដែលអ្នករាល់គ្នាត្រូវញែកទុកជាតង្វាយនោះ គឺស្រូវមួយភាគហុកសិប ពោតមួយភាគហុកសិប។ អាល់គីតាប ភោគផលដែលអ្នករាល់គ្នាត្រូវញែកទុកជាជំនូននោះ គឺស្រូវមួយភាគហុកសិប ពោតមួយភាគហុកសិប។ |
ឯប្រាក់សេកិល នោះត្រូវជា២០គេរ៉ា ហើយ១ម៉ានេរបស់ឯងត្រូវនឹង២០ នឹង២៥ហើយ១៥សេកិល។
ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថ នោះគឺក្នុង១គ័រ ត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ