តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។
អេសេគាល 45:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេផា នឹងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថ១នោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរ ហើយឲ្យអេផានោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអេផា និងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថមួយនោះ ត្រូវជាមួយភាគក្នុងដប់ ក្នុងមួយហូមើរ ហើយឲ្យអេផានោះ ត្រូវជាមួយភាគក្នុងដប់ ក្នុងមួយហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អេផាសម្រាប់វាល់ស្រូវ និងបាថ សម្រាប់វាល់វត្ថុរាវ ត្រូវមានចំណុះដូចគ្នា គឺស្មើមួយភាគដប់នៃហូមែរ* ដែលជាមូលដ្ឋាននៃរង្វាល់។ អាល់គីតាប អេផាសម្រាប់វាល់ស្រូវ និងបាថ សម្រាប់វាល់វត្ថុរាវ ត្រូវមានចំណុះដូចគ្នា គឺស្មើមួយភាគដប់នៃហូមែរ ដែលជាមូលដ្ឋាននៃរង្វាល់។ |
តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។
ដ្បិតចំការទំហំ១០រ៉ៃនឹងបានទឹកទំពាំងបាយជូរតែ២ប៉ោត ហើយពូជពង្រោះ១០ថាំងនឹងច្រូតបានតែ១ថាំងទេ។
ឯបណ្តាជនទាំងឡាយ គេក៏ក្រោកឡើង ឈរចាប់ក្រួចពេញ១ថ្ងៃ១យប់នោះ ហើយ១ថ្ងៃស្អែកទៀត អ្នកណាដែលចាប់បានតិចជាងគេ នោះបានដល់១០ហាប រួចគេហាលសាច់សត្វទាំងនោះ នៅគ្រប់ជុំវិញទីដំឡើងត្រសាលទុកសំរាប់ខ្លួនគេ