ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 42:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​លោក​បាន​វាស់​ចំហៀង​ទាំង​៤ មាន​កំផែង​ព័ទ្ធ​ជុំវិញ បណ្តោយ​៥០០​ទទឹង​៥០០ ដើម្បី​នឹង​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​លោក​បាន​វាស់​ចំហៀង​ទាំងបួន មាន​កំផែង​ព័ទ្ធ​ជុំ‌វិញ បណ្តោយប្រាំរយ​ទទឹង​ប្រាំរយ ដើម្បី​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​វាស់​ជញ្ជាំង​ទាំង​បួន​ជ្រុង មួយ​ជ្រុងៗ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ ជញ្ជាំង​នោះ​ខណ្ឌ​អ្វីៗ​ដែល​សក្ការៈ ឲ្យ​នៅ​ដាច់​ពី​អ្វីៗ​ដែល​មិន​សក្ការៈ។

សូមមើលជំពូក

អាល់គីតាប

គាត់​វាស់​ជញ្ជាំង​ទាំង​បួន​ជ្រុង មួយ​ជ្រុងៗ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ ជញ្ជាំង​នោះ​ខណ្ឌ​អ្វីៗ​ដែល​សក្ការៈ ឲ្យ​នៅ​ដាច់​ពី​អ្វីៗ​ដែល​មិន​សក្ការៈ។

សូមមើលជំពូក



អេ‌សេ‌គាល 42:20
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ មើល ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយ ទ្រង់​អើត​មើល​តាម​បង្អួច ហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់​ឡើង ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សំរេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ


នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា យើង​មាន​ទី​ក្រុង​១​ដ៏​មាំ‌មួន ទ្រង់​នឹង​ដំរូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ទុក​ជា​កំផែង ហើយ​ជា​ទី​ការ‌ពារ​យើង


នៅ​ក្នុង​ស្រុក​ឯង​នឹង​មិន​ដែល​ឮ​និយាយ​ពី​សេចក្ដី​ច្រឡោត​ទៀត ឬ​ពី​ការ​រឹប‌ជាន់ ឬ​ពី​ការ​បំផ្លាញ​នៅ​ក្នុង​ព្រំ‌ដែន​ឯង​ឡើយ គឺ​ឯង​នឹង​ហៅ​កំផែង​ឯង​ថា«សេចក្ដី​សង្គ្រោះ» ហើយ​ទ្វារ​ឯង​ថា«សេចក្ដី​សរសើរ»


ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​អញ ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អញ គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សំគាល់​របស់​មិន​ស្អាត នឹង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​អញ​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ


នោះ​ក៏​ឃើញ​មាន​កំផែង នៅ​ព័ទ្ធ​ជុំវិញ ខាង​ក្រៅ​នៃ​ព្រះ‌វិហារ ហើយ​នៅ​ដៃ​មនុស្ស​នោះ មាន​បបុស​សំរាប់​វាស់​ប្រវែង​៦​ហត្ថ ដែល​ក្នុង​១​ហត្ថ​នោះ ត្រូវ​ជា​១​ហត្ថ​១​ទះ ដូច្នេះ លោក​ក៏​វាស់​កំរាស់​កំផែង​នោះ​ត្រូវ​ជា​១​ខ្នាត​បបុស ហើយ​កំពស់​ក៏​១​ខ្នាត​នោះ​ដែរ


រួច​លោក​ត្រឡប់​ទៅ​ខាង​លិច វាស់​ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត


នេះ​ហើយ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ​នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​តាម​ព្រំ​នៅ​ជុំវិញ​ទាំង​អស់ នោះ​ត្រូវ​ជា​ទី​បរិសុទ្ធ​បំផុត មើល នេះ​ឯង​ជា​ច្បាប់​នៃ​ព្រះ‌វិហារ។


គេ​ត្រូវ​បង្រៀន​រាស្ត្រ​អញ​ឲ្យ​ចេះ​សំគាល់​របស់​បរិសុទ្ធ នឹង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត នឹង​របស់​ដែល​មិន​ស្អាត


ក្នុង​ដី​នោះ​ត្រូវ​ឲ្យ​មាន​កន្លែង​សំរាប់​ទី​បរិសុទ្ធ ប្រវែង​៥០០ នឹង​ទទឹង​៥០០ គឺ​៤​ជ្រុង​ស្មើ ថែម​ទាំង​៥០​ហត្ថ នៅ​ព័ទ្ធ​ជុំវិញ​សំរាប់​ជា​វាល​ទំនេរ


ឯ​ដី​៥​ពាន់​ខ្នាត​ដែល​សល់​នៅ​តាម​ទទឹង​ដែល​នៅ​ខាង​មុខ​ចំណែក​២​ម៉ឺន​៥​ពាន់​ខ្នាត នោះ​សំរាប់​ប្រើ​ជុំ​គ្នា​សំរាប់​ជា​ទី​ក្រុង ឲ្យ​ធ្វើ​ទី​លំនៅ ហើយ​សំរាប់​ជា​ដី​ទំនេរ ឯ​ទី​ក្រុង ត្រូវ​នៅ​កណ្តាល​នោះ


ដី​ដែល​ថ្វាយ​ជា​ដង្វាយ​នោះ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដី​បរិសុទ្ធ​នេះ​៤​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សំរាប់​ទី​ក្រុង​ផង។


គឺ​ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា នឹង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត


នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ


ដ្បិត​អញ​នឹង​បាន​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំវិញ ហើយ​នឹង​ជា​សិរី‌ល្អ​នៅ​កណ្តាល​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​នឹង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា​ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ


ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ‌ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោក‌គ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា