ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សំរាប់ជាទីទទួលព្រះបន្ទូល
អេសេគាល 41:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកវាស់បណ្តោយទីនោះបាន២០ហត្ថ ហើយទទឹងបាន២០ហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកវាស់បណ្តោយទីនោះបានម្ភៃហត្ថ ហើយទទឹងបានម្ភៃហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកវាស់ផ្នែកខាងក្នុងទីសក្ការៈ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចលោកប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។ អាល់គីតាប គាត់វាស់ផ្នែកខាងក្នុងម៉ាស្ជិទ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចគាត់ប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។ |
ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សំរាប់ជាទីទទួលព្រះបន្ទូល
ឯខាងក្នុងទីបរិសុទ្ធបំផុត នោះមានបណ្តោយ២០ហត្ថ នឹងទទឹង២០ហត្ថ ហើយកំពស់២០ហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ
ឯជាប់នឹងជញ្ជាំងព្រះវិហារ នឹងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ
ហើយទាំងឆ្នាំង ដង្កៀប ចានគោម កូនចាន នឹងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសំរាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសំរាប់ទ្វារព្រះវិហារខាងក្រៅដែរ។
រួចពួកសង្ឃក៏សែងយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាចូលទៅ ដំកល់ទុកនៅកន្លែងដែលបំរុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ
ទ្រង់ធ្វើល្វែងទីបរិសុទ្ធបំផុត បណ្តោយ២០ហត្ថត្រូវនឹងទទឹងព្រះវិហារ ដែលមាន២០ហត្ថដែរ រួចស្រោបដោយមាសយ៉ាងល្អ មានទំងន់៦០០ហាប
រួចពួកសង្ឃនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចូលទៅឯកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបនៃចេរូប៊ីន
ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់