ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 41:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូប៊ីន នឹង​ដើម​លម៉ើ មាន​ដើម​លម៉ើ​១ នៅ​ជា​កណ្តាល​ចេរូប៊ីន នឹង​ចេរូប៊ីន ហើយ​ចេរូប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​២​រៀង​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូ‌ប៊ីន និង​ដើម​លម៉ើ មាន​ដើម​លម៉ើ​មួយ នៅ​កណ្ដាល​ចេរូ‌ប៊ីន និង​ចេរូ‌ប៊ីន ហើយ​ចេរូ‌ប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​ពីរ​រៀង​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ក្បាច់​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ចេរូប៊ីន*​ពីរ នៅ​ឆ្លាស់​គ្នា។

សូមមើលជំពូក

អាល់គីតាប

គឺ​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ពីរ នៅ​ឆ្លាស់​គ្នា។

សូមមើលជំពូក



អេ‌សេ‌គាល 41:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ នឹង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចំឡាក់​ផង


ឯ​បន្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្តាល​ក្រប នោះ​មានឆ្លាក់​ជា​រូប​សិង្ហ គោ ហើយ​នឹង​ចេរូប៊ីន ឯ​នៅ​ខាង​លើ​ក្រប​នោះ មាន​ជើង​កំណល់ ហើយ​ក្រោម​រូប​សិង្ហ នឹង​គោ​នោះ មាន​ក្បាច់​រំយោល


គាត់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន សិង្ហ នឹង​ដើម​លម៉ើ នៅ​នឹង​បន្ទះ ដែល​ជាប់​នឹង​ជើង​កំណល់ ហើយ​នឹង​បន្ទះ ដែល​ជាប់​ក្នុង​ក្រប​ទាំង​នោះ តាម​កន្លែង​ដែល​ឆ្លាក់​បាន ហើយ​មាន​ក្បាច់​រំយោល​ជុំវិញ​ដែរ


ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើរ នឹង​ច្រវាក់


ទ្រង់​ស្រោប​ព្រះ‌វិហារ ព្រម​ទាំង​ធ្នឹម នឹង​ក្រប​ទ្វារ ហើយ​ជញ្ជាំង នឹង​ផ្ទាំង​ទ្វារ​ទាំង​ប៉ុន្មាន​ដោយ​មាស ហើយ​ឆ្លាក់​រូប​ចេរូប៊ីន​នៅ​ជញ្ជាំង។


ឯ​ភាព​នៃ​មុខ​តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​៤​មាន​មុខ​ជា​សិង្ហ​ខាង​ស្តាំ ទាំង​៤​ក៏​មាន​មុខ​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​៤​មាន​មុខ​ជា​ឥន្ទ្រី​ដែរ


គ្រប់​គ្នា​មាន​មុខ​៤ មុខ​ទី​១​ជា​មុខ​ដូច​ជា​ចេរូប៊ីន មុខ​ទី​២​ជា​មុខ​មនុស្ស មុខ​ទី​៣​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​៤​ជា​មុខ​ឥន្ទ្រី


គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤​ដែរ នៅ​ក្រោម​ស្លាប​នោះ​ក៏​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស


បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​ផង មាន​បង្អួច​នៅ​ព័ទ្ធ​ជុំវិញ​ខាង​ក្នុង ហើយ​នៅ​សសរ​នីមួយៗ មាន​ឆ្លាក់​ជា​ដើម​លម៉ើ។


អស់​ទាំង​បង្អួច នឹង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ


ទៅ​ដល់​ខាង​លើ​ទ្វារ រហូត​ដល់​ក្នុង​ព្រះ‌វិហារ ហើយ​ខាង​ក្រៅ ព្រម​ទាំង​កំផែង​នៅ​ជុំវិញ ទាំង​ក្នុង ទាំង​ក្រៅ ក៏​ធ្វើ​តាម​ទំហំ​ផង


គេ​បាន​ធ្វើ​ចេរូប៊ីននឹង​ដើម​លម៉ើ ចាប់​តាំង​ពី​ដី​រហូត​ទៅ​ដល់​ខាង​លើ​ទ្វារ ជញ្ជាំង​របស់​ព្រះ‌វិហារ​បាន​ធ្វើ​យ៉ាង​នោះ។


នៅ​ផ្ទាំង​ទ្វារ​ទាំង​នោះ គឺ​ជា​ទ្វារ​នៃ​ព្រះ‌វិហារ មាន​ឆ្លាក់​ជា​រូប​ចេរូប៊ីននឹង​ដើម​លម៉ើ ដូច​ជា​បាន​ធ្វើ​នៅ​ជញ្ជាំង​ដែរ ហើយ​នៅ​បាំង‌សាច​ខាង​ក្រៅ​មាន​ក្រាល​ក្តារ


ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ