ប៉ុន្តែ ឱកូនមនុស្សអើយ មើល គេនឹងដាក់ចំណងជាប់នឹងឯង ទាំងចងឯងដោយចំណងនោះ ហើយឯងនឹងចេញចូលទៅកណ្តាលគេមិនបាន
អេសេគាល 4:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញដាក់ខ្សែនេះចងឯងជាប់ មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ ដរាបដល់បានសំរេចកំណត់ថ្ងៃដែលឯងឡោមព័ទ្ធច្បាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! យើងនឹងយកខ្សែនេះចងអ្នក មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ រហូតដល់គ្រប់ចំនួនថ្ងៃដែលអ្នកត្រូវឡោមព័ទ្ធនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងយកខ្សែពួរចងអ្នក ដើម្បីកុំឲ្យអ្នកអាចប្រែពីម្ខាងទៅម្ខាង រហូតដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោមព័ទ្ធទីក្រុង។ អាល់គីតាប យើងនឹងយកខ្សែពួរចងអ្នក ដើម្បីកុំឲ្យអ្នកអាចប្រែពីម្ខាងទៅម្ខាង រហូតដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោមព័ទ្ធទីក្រុង។ |
ប៉ុន្តែ ឱកូនមនុស្សអើយ មើល គេនឹងដាក់ចំណងជាប់នឹងឯង ទាំងចងឯងដោយចំណងនោះ ហើយឯងនឹងចេញចូលទៅកណ្តាលគេមិនបាន
ត្រូវឲ្យឯងយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសំរាប់ខ្លួន តាមចំនួនថ្ងៃដែលឯងត្រូវដេកផ្អៀងនោះ គឺឯងត្រូវស៊ីនំបុ័ងនោះគ្រប់៣៩០ថ្ងៃ
ឯ១ភាគក្នុង៣ ត្រូវឲ្យឯងដុតនៅកណ្តាលទីក្រុង ក្នុងកាលដែលចំនួនថ្ងៃនៃការឡោមព័ទ្ធនោះបានសំរេច ១ភាគក្នុង៣ទៀត ត្រូវឲ្យយកកាំបិតកាត់ក្រឡឹងជុំវិញ ហើយ១ភាគក្នុង៣ទៀត ត្រូវឲ្យគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចអញនឹងហូតដាវទៅតាមក្រោយ