អ័ប្រាហាំក៏ប្រញាប់ប្រញាល់ចូលទៅក្នុងត្រសាល ប្រាប់សារ៉ាថា ចូរយកម្សៅយ៉ាងម៉ដ្ត៣រង្វាល់មកលាយធ្វើនំឲ្យឆាប់ៗ
អេសេគាល 4:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចំអិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកដែលចេញពីមនុស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចម្អិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកមនុស្ស»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវបរិភោគនំធ្វើពីម្សៅអង្ករ ដែលអ្នកយកលាមករបស់មនុស្សមកប្រើសម្រាប់ដុតនំ នៅមុខពួកគេទាំងអស់គ្នា»។ អាល់គីតាប អ្នកត្រូវបរិភោគនំធ្វើពីម្សៅអង្ករ ដែលអ្នកយកលាមករបស់មនុស្សមកប្រើសម្រាប់ដុតនំ នៅមុខពួកគេទាំងអស់គ្នា»។ |
អ័ប្រាហាំក៏ប្រញាប់ប្រញាល់ចូលទៅក្នុងត្រសាល ប្រាប់សារ៉ាថា ចូរយកម្សៅយ៉ាងម៉ដ្ត៣រង្វាល់មកលាយធ្វើនំឲ្យឆាប់ៗ
ប៉ុន្តែ ដោយគាត់បង្ខំណាស់ បានជាទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់ក៏រៀបចំជប់លៀង គាត់ដុតនំបុ័ងឥតដំបែ ហើយទេវតាក៏បរិភោគ
តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែចៅហ្វាយឯង ហើយនឹងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញឲ្យមក និយាយនឹងមនុស្សដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ។
ក៏ត្រូវផឹកទឹកដោយវាល់ដែរ គឺ២កំប៉ុងក្នុង១ថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា