ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា
អេសេគាល 38:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងសំរេចទោសដល់វា ដោយអាសន្នរោគ នឹងឈាម អញនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រិលយ៉ាងធំ នឹងភ្លើង ហើយស្ពាន់ធ័រមកលើវា នឹងពួកកកកុញរបស់វា ហើយលើបណ្តាសាសន៍ជាច្រើន ដែលមកជាមួយផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងសម្រេចទោសដល់វា ដោយអាសន្នរោគ និងឈាម យើងនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រឹលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្ដាសាសន៍ជាច្រើនដែលមកជាមួយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រើជំងឺរាតត្បាត និងការបង្ហូរឈាមដាក់ទោសស្ដេចនេះ។ យើងធ្វើឲ្យមានព្រឹល និងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយធ្វើឲ្យមានភ្លើង និងស្ពាន់ធ័រធ្លាក់មកលើស្ដេចនោះ ព្រមទាំងកងទ័ព និងជាតិសាសន៍ដ៏ច្រើនដែលនៅជាមួយ។ អាល់គីតាប យើងនឹងប្រើជំងឺរាតត្បាត និងការបង្ហូរឈាមដាក់ទោសស្ដេចនេះ។ យើងធ្វើឲ្យមានព្រឹល និងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយធ្វើឲ្យមានភ្លើង និងស្ពាន់ធ័រធ្លាក់មកលើស្ដេចនោះ ព្រមទាំងកងទ័ព និងជាតិសាសន៍ដ៏ច្រើនដែលនៅជាមួយ។ |
ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា
ទ្រង់នឹងបង្អុរឲ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ នឹងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នោះនឹងបានជាចំណែកក្នុងពែងរបស់គេ
អញនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយនឹងសេចក្ដីសុចរិតជាកូនតឹង រួចព្យុះព្រិលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើង លិចទីពំនួនបង់
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា នឹងអណ្តាតភ្លើងដែលឆេះបំផ្លាញ
ខ្មោចរបស់គេដែលត្រូវសំឡាប់នោះ នឹងបានបោះចោលទៅ ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងប៉ុន្មាននឹងត្រូវរលាយទៅដោយឈាមគេ
ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់អស់ទាំងមនុស្ស ដោយសារភ្លើងនឹងដាវរបស់ទ្រង់ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាទ្រង់ នឹងប្រហារជីវិត នោះនឹងមានជាច្រើន
នឹងឮសូររហូតដល់ចុងផែនដីបំផុតផង ដ្បិតព្រះយេហូវ៉ាទ្រង់មានការណ៍ទាស់ទទឹងនឹងសាសន៍ទាំងប៉ុន្មាន ទ្រង់នឹងកើតក្តីនឹងគ្រប់ទាំងមនុស្ស ឯពួកមនុស្សអាក្រក់ នោះទ្រង់នឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូរប្រាប់ដល់ពួកអ្នកដែលបូកដោយល្បាប់នោះថា កំផែងនោះនឹងរលំទៅ ដោយមានភ្លៀងរំលា ហើយឯង ឱគ្រាប់ព្រិលយ៉ាងធំអើយ ឯងនឹងធ្លាក់មក ក៏នឹងមានខ្យល់ព្យុះយ៉ាងខ្លាំងបំបាក់រលំកំផែងទៅ
ពីព្រោះអញនឹងចាត់អាសន្នរោគទៅក្នុងវា នឹងឈាមទៅនៅអស់ទាំងផ្លូវរបស់វា ពួកអ្នកដែលត្រូវរបួសនឹងដួលនៅកណ្តាលវា ដោយមានដាវគ្របសង្កត់នៅគ្រប់ទិស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
អញនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
អញនឹងបាត់សេចក្ដីអំណត់អត់ នឹងសត្វកំណាចមកលើឯងរាល់គ្នា នោះនឹងបំរាសកូនឯងទៅ ហើយនឹងមានទាំងអាសន្នរោគ នឹងឈាមមកកណ្តាលឯងផង អញនឹងនាំដាវមកលើឯង អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ។
នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះអញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកំចាត់កំចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង
រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ។
កំពុងដែលគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ នោះព្រះយេហូវ៉ាទ្រង់ក៏ទំលាក់ព្រិលជាដុំយ៉ាងធំៗ ពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់ ឯពួកអ្នកដែលស្លាប់នឹងព្រិល នោះមានគ្នាច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវទៅទៀត។
អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង នឹងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ នឹងកូនចៀមផង
ក៏មានព្រឹលយ៉ាងធំៗ គ្រាប់១ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្ដីវេទនា នឹងព្រឹលនោះ ពីព្រោះសេចក្ដីវេទនានោះជាខ្លាំងក្រៃលែង។
នោះគេក៏ឡើងទៅពេញពាសលើផែនដី ទាំងឡោមព័ទ្ធទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនឹងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ
ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រឹល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ នឹងស្មៅទាំងអស់ផង។