ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 37:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ខ្ញុំ​ក៏​ទាយ​ដូច​ជា​ទ្រង់​បង្គាប់​មក ហើយ​កំពុង​ដែល​ខ្ញុំ​ទាយ នោះ​មាន​ឮ​សូរ​ក្រិកៗ ហើយ​មើល ឆ្អឹង​ទាំង​នោះ​បាន​កំរើក ក៏​ផ្គុំ​ជាប់​គ្នា ឆ្អឹង​១​ភ្ជាប់​ត្រង់​កន្លែង​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ខ្ញុំ​ក៏​ថ្លែងទំនាយ​ដូច​ជា​ព្រះ‌អង្គ​បង្គាប់ ហើយ​កំពុង​ដែល​ខ្ញុំ​ថ្លែង​នោះ មាន​ឮ​សូរ​ក្រិកៗ ឆ្អឹង​ទាំង​នោះ​បាន​កម្រើក ក៏​ផ្គុំ​ជាប់​គ្នា ឆ្អឹង​មួយ​ភ្ជាប់​ត្រង់​កន្លែង​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ក៏​ថ្លែង​ព្រះ‌បន្ទូល​តាម​បញ្ជា​របស់​ព្រះអង្គ។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សំឡេង គឺ​ឆ្អឹង​ទាំង​អស់​កម្រើក​ចូល​ជិត​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ក៏​ថ្លែង​បន្ទូល​តាម​បញ្ជា​របស់​ទ្រង់។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សំឡេង គឺ​ឆ្អឹង​ទាំង​អស់​កំរើក​ចូល​ជិត​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក



អេ‌សេ‌គាល 37:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​យេរេមា​បាន​ប្រាប់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ នឹង​ពួក​ហោរា ហើយ​បណ្តាជន​ទាំង​អស់ ក៏​ចាប់​លោក​ដោយ​ពាក្យ​ថា ឯង​ត្រូវ​ស្លាប់​ហើយ


ខ្ញុំ​ក៏​ធ្វើ​តាម​បង្គាប់ ខ្ញុំ​យក​អីវ៉ាន់​ចេញ​ទាំង​ថ្ងៃ ទុក​ដូច​ជា​អីវ៉ាន់​សំរាប់​ដំណើរ​និរទេស ហើយ​នៅ​ពេល​ល្ងាច ខ្ញុំ​ជីក​ទំលុះ​កំផែង​ដោយ​ដៃ ខ្ញុំ​ក៏​បញ្ចេញ​អីវ៉ាន់​ក្នុង​ងងឹត ហើយ​លី​យក​ទៅ​នៅ​ចំពោះ​ភ្នែក​គេ។


កាល​ខ្ញុំ​កំពុង​តែ​មើល នោះ​ឃើញ​មាន​សរសៃ នឹង​សាច់​កើត​ឡើង​នៅ​ឆ្អឹង​ទាំង​នោះ រួច​មាន​ស្បែក​រុំ​គ្រប​ទៀត តែ​ឥត​មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ទេ


ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ


កាល​គេ​បាន​ឮ នោះ​គេ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស នឹង​ពួក​សាវក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច


តែ​ពេត្រុស នឹង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ