ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 32:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើ អញ​នឹង​ឲ្យ​ជន‌ជាតិ​ជា​ច្រើន មាន​សេចក្ដី​អស្ចារ្យ ពី​ដំណើរ​ឯង ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ព្រោះ​ឯង​ក្នុង​កាល​ដែល​អញ​លើក​ដាវ​អញ​នៅ​មុខ​គេ គេ​នឹង​ញ័រ‌ញាក់​ជានិច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន នៅ​ថ្ងៃ​ដែល​ឯង​នឹង​ត្រូវ​ដួល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​ស្លុត ដោយ​ព្រោះ​អ្នក ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ព្រោះ​អ្នក ក្នុង​កាល​ដែល​យើង​លើក​ដាវ​យើង​នៅ​មុខ​គេ គេ​នឹង​ញ័រ‌ញាក់​ជា‌និច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន នៅ​ថ្ងៃ​ដែល​អ្នក​នឹង​ត្រូវ​ដួល​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​តក់‌ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្ដេច​របស់​ពួក​គេ​នឹង​ញ័រ‌រន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់‌ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​តក់‌ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្ដេច​របស់​ពួក​គេ​នឹង​ញ័រ‌រន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់‌ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។

សូមមើលជំពូក



អេ‌សេ‌គាល 32:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះ‌វិហារ​នេះ ទោះ​បើ​ខ្ពស់​ដល់​ម៉្លេះ គង់​តែ​អស់​អ្នក​ណា​ដែល​ដើរ​ទៅ​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ដូច្នេះ ដល់​ស្រុកនឹង​វិហារ​នេះ


ហើយ​គ្រប់ៗ​រយៈ​ដំបង​ដែល​ព្រះ‌យេហូវ៉ា​បាន​ដំរូវ​ឲ្យ​ត្រូវ​វាយ​គេ នោះ​នឹង​ឮ​សូរ​ក្រាប់នឹង​ស៊ុង​ប្រគំ​ឡើង​ជា​ដរាប ឯ​ក្នុង​គ្រប់​ទាំង​ពេល​ត​គ្នា​នោះ ទ្រង់​នឹង​ច្បាំង​នឹង​គេ ដោយ​ព្រះ‌ពាហុ​លើក​សំរេច


យើង​រាល់​គ្នា​ចង់​តែ​មើល​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង


គ្រា​នោះ អស់​ទាំង​សេដ្ឋី​ជើង​សមុទ្រ នឹង​ចុះ​ពី​ទី​ថ្កល់​របស់​ខ្លួន ដោះ​សំលៀក‌បំពាក់​ចេញ ហើយ​ផ្លាស់​អាវ‌ប៉ាក់ គេ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​អង្គុយ​នៅ​ដី​វិញ ដោយ​ញាប់‌ញ័រ​ជានិច្ច ព្រម​ទាំង​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​ព្រោះ​ឯង​ផង


អស់​ពួក​អ្នក​នៅ​កោះ​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ​ពី​ដំណើរ​ឯង ហើយ​ពួក​ស្តេច​គេ​បាន​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ស្រងូត


នៅ​ថ្ងៃ​នោះ ពួក​ទូត​នឹង​ចេញ​ពី​ចំពោះ​អញ ជិះ​នាវា​ទៅ​បំភ័យ​ដល់​ពួក​សាសន៍​អេធីយ៉ូពី ដែល​នៅ​ដោយ​ឥត​កង្វល់ នោះ​នឹង​មាន​សេចក្ដី​តក់‌ស្លុត​គ្រប​លើ​គេ ដូច​ជា​នៅ​ថ្ងៃ​របស់​ស្រុក​អេស៊ីព្ទ​ដែរ ដ្បិត​មើល​ន៏ ថ្ងៃ​នោះ​មក​ហើយ។


ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តាត្រៅ​បាន​រលំ ឯ​អស់​ទាំង​ដើម​យ៉ាង​ល្អ​បាន​ត្រូវ​បំផ្លាញ​ហើយ ឱ​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​បាន​ត្រូវ​រលំ​ហើយ


នោះ​អស់​ទាំង​សាសន៍​នឹង​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ដែល​ទ្រង់​បាន​តាំង​នឹង​គេ ក្នុង​កាល​ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ


បើ‌សិន​ជា​អញ​សំលៀង​ដាវ​របស់​អញ​ដ៏​ភ្លឺ‌ផ្លេកៗ ហើយ​ដៃ​អញ​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌​វេលា​ណា នោះ​អញ​នឹង​សង‌សឹក​ចំពោះ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អញ ហើយ​នឹង​សង​ដល់​ពួក​អ្នក​ដែល​ស្អប់​អញ​ជា​មិន​ខាន


គេ​នឹង​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា ទាំង​និយាយ​ថា វេទនាៗ​ហើយ ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ហើយ​ខ្លាំង​ពូកែ​អើយ ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​ឯង​បាន​សំរេច​ក្នុង​ខណ​តែ​១​ម៉ោង​ទេ។