ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 3:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សំដី​ប្លែក នឹង​ភាសា​ពិបាក ដែល​ឯង​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ បើ‌សិន​ជា​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​ឯង​ជា​ពិត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សម្ដី​ប្លែក និង​ភាសា​ពិបាក ដែល​អ្នក​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ ប្រសិន‌បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន

សូមមើលជំពូក

អាល់គីតាប

យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន

សូមមើលជំពូក



អេ‌សេ‌គាល 3:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​នឹង​លែង​ឃើញ​សាសន៍​ដ៏​សហ័ស​នោះ ជា​សាសន៍​ដែល​មាន​សំដី​យ៉ាង​ជ្រៅ ដែល​ឯង​រក​ស្តាប់​មិន​បាន ជា​ភាសា​រឡប់​ដែល​ឯង​យល់​មិន​បាន


ដ្បិត​អញ​មិន​ចាត់​ឯង ឲ្យ​ទៅ​ឯ​សាសន៍​ណា​ដែល​មាន​ពាក្យ​សំដី​ប្លែក នឹង​ភាសា​ពិបាក​នោះ​ទេ គឺ​ឲ្យ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រាអែល​វិញ


តែ​ពូជ‌ពង្ស​អ៊ីស្រាអែល​មិន​ព្រម​ស្តាប់​តាម​ឯង​ទេ ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​អញ​ហើយ ដ្បិត​ពូជ‌ពង្ស​អ៊ីស្រាអែល​សុទ្ធ​តែ​មាន​ក្បាល​រឹង ហើយ​មាន​ចិត្ត​ចចេស


លុះ​បាន​បោះ​សំណ​ស្ទង់​ទឹក​ចុះ​ទៅ ក៏​ឃើញ​មាន​ជំរៅ​២០​ព្យាម រួច​ទៅ​បន្តិច​ទៀត​ក៏​ស្ទង់​មើល ឃើញ​មាន​តែ​១៥​ព្យាម