Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 3:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សម្ដី​ប្លែក និង​ភាសា​ពិបាក ដែល​អ្នក​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ ប្រសិន‌បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សំដី​ប្លែក នឹង​ភាសា​ពិបាក ដែល​ឯង​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ បើ‌សិន​ជា​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​ឯង​ជា​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 3:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹង​លែង​ឃើញ​ជាតិ​សាសន៍​ដែល​វាយ​ឫក​ខ្ពស់ ហើយ​និយាយ​ភាសា​ចម្លែក​ស្ដាប់​ពុំ​បាន គួរ​ឲ្យ​អស់​សំណើច​នោះ​ទៀត​ហើយ។


យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល គឺ​មិន​មែន​ឲ្យ​ទៅ​រក​សាសន៍​ដទៃ ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ពិបាក​យល់​នោះ​ទេ។


គឺ​យើង​ចាត់​អ្នក​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែល​មិន​ចង់​ស្ដាប់​អ្នក ព្រោះ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​មនុស្ស​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស។


គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា​មាន​ជម្រៅ​សាម‌សិប​ប្រាំ‌ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជម្រៅ​ម្ភៃ​ប្រាំ​បី​ម៉ែត្រ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម