ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 3:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ឱ​កូន​មនុស្ស​អើយ មើល គេ​នឹង​ដាក់​ចំណង​ជាប់​នឹង​ឯង ទាំង​ចង​ឯង​ដោយ​ចំណង​នោះ ហើយ​ឯង​នឹង​ចេញ​ចូល​ទៅ​កណ្តាល​គេ​មិន​បាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ឱ​កូន​មនុស្ស​អើយ មើល៍ គេ​នឹង​ដាក់​ចំណង​ជាប់​នឹង​អ្នក ទាំង​ចង​អ្នក​ដោយ​ចំណង​នោះ ហើយ​អ្នក​នឹង​ចេញ​ចូល​ទៅ​កណ្ដាល​គេ​មិន​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​មនុស្ស​អើយ ពួក​គេ​នឹង​បោះ​ខ្សែ‌ពួរ​លើ​អ្នក ពួក​គេ​នឹង​យក​ខ្សែ​នោះ​ចង​អ្នក ហើយ​អ្នក​ពុំ​អាច​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ទៀត​ឡើយ។

សូមមើលជំពូក

អាល់គីតាប

កូន​មនុស្ស​អើយ ពួក​គេ​នឹង​បោះ​ខ្សែ‌ពួរ​លើ​អ្នក ពួក​គេ​នឹង​យក​ខ្សែ​នោះ​ចង​អ្នក ហើយ​អ្នក​ពុំ​អាច​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ទៀត​ឡើយ។

សូមមើលជំពូក



អេ‌សេ‌គាល 3:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូលបង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់


មើល អញ​ដាក់​ខ្សែ​នេះ​ចង​ឯង​ជាប់ មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ ដរាប​ដល់​បាន​សំរេច​កំណត់​ថ្ងៃ​ដែល​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នោះ។


កាល​ពួក​បង​ប្អូន​ទ្រង់​បាន​ឮ គេ​ក៏​ចេញ​ទៅ​រក​ចាប់​ទ្រង់ ដ្បិត​គេ​ស្មាន​ថា​ទ្រង់​វង្វេង​ស្មារតី​ហើយ


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង


ដឹង​តែ​ប៉ុណ្ណេះ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ដល់​ខ្ញុំ នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង នឹង​សេចក្ដី​វេទនា នៅ​រង់‌ចាំ​ខ្ញុំ


ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាល‌ម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ