អេសេគាល 27:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកនៅក្រុងស៊ីដូន នឹងអើវ៉ាឌ ជាអ្នកចែវរបស់ឯង ឱទីរ៉ុសអើយ ពួកអ្នកប្រាជ្ញនៅក្នុងឯង គេជាមេដំរង់សំពៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកនៅក្រុងស៊ីដូន និងអើវ៉ាឌ ជាអ្នកចែវរបស់អ្នក ឱទីរ៉ុសអើយ ពួកអ្នកប្រាជ្ញនៅក្នុងអ្នក គេជាមេតម្រង់សំពៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវ អ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។ អាល់គីតាប អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវ អ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។ |
ពួកអើវ៉ាឌីត ពួកសេម៉ារីត នឹងពួកហាម៉ាធីត រួចក្រោយមក អស់ទាំងគ្រួពួកកាណានក៏បែកគ្នាសុសសាយ
សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។
ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំ ឯពួកបាវទូលបង្គំគេនឹងធ្វើការជាមួយនឹងពួកបាវរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សំរាប់ពួកបាវទ្រង់ តាមតែទ្រង់មានបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍នៃទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ។
ឯហ៊ីរ៉ាម ទ្រង់ក៏ចាត់ពួកបាវបំរើទ្រង់ខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកមានចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយនឹងពួកបំរើរបស់សាឡូម៉ូន
ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី
ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត នឹងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេដូចជាសមុទ្រដែលកំរើកឡើង នឹងឲ្យស្ងប់វិញមិនបាន
ពួកក្រុងអើវ៉ាឌ ព្រមទាំងពួកកងទ័ពរបស់ឯង ជាអ្នកការពារនៅលើកំផែងជុំវិញ ហើយមានមនុស្សក្លៀវក្លានៅក្នុងប៉មទាំងប៉ុន្មានរបស់ឯង គេបានពាក់ព្យួរអស់ទាំងខែលរបស់គេនៅជញ្ជាំងជុំវិញ ពួកនោះបានធ្វើឲ្យសេចក្ដីលំអរបស់ឯងបានពេញខ្នាត។
ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលបានវាយគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូនដ៏ជាក្រុងធំ នឹងដល់ក្រុងមីសរិផូត-ម៉ែម ហើយនឹងដល់វាលច្រកភ្នំមីសប៉ាខាងកើត គឺវាយគេទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ