Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​អើវ៉ាឌ ជា​អ្នក​ចែវ អ្នក​ឯក‌ទេស​នៃ​ក្រុង​ទីរ៉ុស​ជា​នាយ​សំពៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពួក​អ្នក​នៅ​ក្រុង​ស៊ីដូន និង​អើវ៉ាឌ ជា​អ្នក​ចែវ​របស់​អ្នក ឱ​ទីរ៉ុស​អើយ ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​អ្នក គេ​ជា​មេ​តម្រង់​សំពៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​អ្នក​នៅ​ក្រុង​ស៊ីដូន នឹង​អើវ៉ាឌ ជា​អ្នក​ចែវ​របស់​ឯង ឱ​ទីរ៉ុស​អើយ ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ឯង គេ​ជា​មេ​ដំរង់​សំពៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​អើវ៉ាឌ ជា​អ្នក​ចែវ អ្នក​ឯក‌ទេស​នៃ​ក្រុង​ទីរ៉ុស​ជា​នាយ​សំពៅ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត


ជន‌ជាតិ​អើវ៉ា‌ឌីត-‌សេម៉ារីត ជន‌ជាតិ​សេម៉ារី ជន‌ជាតិ​ហាម៉ា‌ធីត។ បន្ទាប់​មក អំបូរ​កាណាន​ក៏​បាន​បែក‌ខ្ញែក​គ្នា។


សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែ ព្រំ‌ប្រទល់​របស់​សាប់‌យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។


សូម​ព្រះ‌ករុណា​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ឲ្យ​ទូលបង្គំ​ផង។ អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូលបង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូលបង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តាម​ព្រះ‌ករុណា​បង្គាប់»។


ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។


ជន‌ជាតិ​អើវ៉ា‌ឌីត ជន‌ជាតិ​សេម៉ារីត និង​ជន‌ជាតិ​ហាម៉ា‌ធីត។


យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​កាល‌នរ ដូច​ក្រុង​កើ‌កេ‌មីស ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហា‌ម៉ាត់ ក្រុង​អើផាឌ ក្រុង​សាម៉ារី និង​ក្រុង​ដាម៉ាស​ដូច​គ្នា​ដែរ។


នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស។ «អ្នក​ក្រុង​ហា‌ម៉ាត់ និង​អ្នក​ក្រុង​អើផាត ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អ ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ពួក​គេ​អន្ទះ‌អន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោល គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ។


កូន​ចៅ​អើវ៉ាឌ និង​ពួក​ចម្បាំង​របស់​អ្នក ស្ថិត​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ហើយ​ក៏​មាន​ទាហាន​យាម‌ល្បាត​នៅ​តាម​ទី​តាំង​ទ័ព​របស់​អ្នក​ដែរ។ ពួក​គេ​ព្យួរ​ខែល​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​បាន​ល្អ​ឥត​ខ្ចោះ។


ពេល​ឮ​សម្រែក​ស្លន់‌ស្លោ​របស់​កម្មករ​សំពៅ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​នាំ​គ្នា​ញ័រ​រន្ធត់


«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​ស៊ីដូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ក្រុង​នោះ​ទៅ!


ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទីក្រុង​ដ៏​ធំ ក្រុង​មីស‌រិផូត-‌ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម