ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 27:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រំ‌ដែន​របស់​ឯង​នៅ​កណ្តាល​សមុទ្រ ពួក​អ្នក​ដែល​បាន​សង់​ឯង គេ​បាន​ធ្វើ​ឲ្យ​ឯង​មាន​លំអ​ពេញ​ខ្នាត​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រំ‌ដែន​របស់​អ្នក​នៅ​កណ្ដាល​សមុទ្រ ពួក​អ្នក​ដែល​បាន​សង់​អ្នក គេ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​លម្អ​ពេញ​ខ្នាត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រំ‌ប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូត ដល់​កណ្ដាល​សមុទ្រ អស់​អ្នក​ដែល​សង់​អ្នក បាន​ផ្ដល់​ឲ្យ​អ្នក មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក

អាល់គីតាប

ព្រំ‌ប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូត ដល់​កណ្ដាល​សមុទ្រ អស់​អ្នក​ដែល​សង់​អ្នក បាន​ផ្ដល់​ឲ្យ​អ្នក មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក



អេ‌សេ‌គាល 27:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន នៅ​កណ្តាល​សមុទ្រ ដ្បិត​អញ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ដូច្នេះ ទី​ក្រុង​នោះ​នឹង​ត្រឡប់​ជា​របឹប​ដល់​អស់​ទាំង​សាសន៍


ត្រូវ​ឲ្យ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា ម្នាល​ឯង​ដែល​នៅ​ត្រង់​ទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សំរាប់​ជន‌ជាតិ​នៅ​កោះ​ជា​ច្រើន​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទីរ៉ុស​អើយ ឯង​បាន​ពោល​ថា អញ​មាន​លំអ​គ្រប់​លក្ខណ៍​ហើយ


អស់​ទាំង​ក្តារ​ឯង​សុទ្ធ​តែ​ជា​ឈើ​កកោះ​ពី​ស្រុក​សេនារ គេ​បាន​យក​ដើម​តាត្រៅ​ពី​ព្រៃ​ល្បាណូន​មក ធ្វើ​ជា​ដង​ក្តោង​សំរាប់​ឯង


ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក នោះ​ឯង​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង ដរាប​ដល់​វេលា​ដែល​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ឯង


ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង