Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:4 - អាល់គីតាប

4 ព្រំ‌ប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូត ដល់​កណ្ដាល​សមុទ្រ អស់​អ្នក​ដែល​សង់​អ្នក បាន​ផ្ដល់​ឲ្យ​អ្នក មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រំ‌ដែន​របស់​អ្នក​នៅ​កណ្ដាល​សមុទ្រ ពួក​អ្នក​ដែល​បាន​សង់​អ្នក គេ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​លម្អ​ពេញ​ខ្នាត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រំ‌ប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូត ដល់​កណ្ដាល​សមុទ្រ អស់​អ្នក​ដែល​សង់​អ្នក បាន​ផ្ដល់​ឲ្យ​អ្នក មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រំ‌ដែន​របស់​ឯង​នៅ​កណ្តាល​សមុទ្រ ពួក​អ្នក​ដែល​បាន​សង់​ឯង គេ​បាន​ធ្វើ​ឲ្យ​ឯង​មាន​លំអ​ពេញ​ខ្នាត​ហើយ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។


ចូរ​ពោល​ទៅ​កាន់​ក្រុង​ទីរ៉ុស ដែល​ស្ថិត​នៅ​មាត់​សមុទ្រ ហើយ​ធ្វើ​ជំនួញ​ជា​មួយ​ជាតិ​សាសន៍​នៅ​តាម​កោះ​នានា​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ក្រុង​ទីរ៉ុស​អើយ អ្នក​ពោល​ថា “ខ្ញុំ​មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ”


ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរ មក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នក ហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់ មក​ធ្វើ​ជា​ដង​ក្ដោង​របស់​អ្នក។


ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។


អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុង‌រឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​នានា​ឃើញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម