ឯអស់អ្នកដែលបានរួចពីដាវ នោះទ្រង់ដឹកនាំទៅឯស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបំរើរបស់ទ្រង់ នឹងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង
អេសេគាល 19:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ គឺក្នុងទីហួតហែង ហើយសោះស្ងួត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ គឺក្នុងទីហួតហែង ហើយសោះស្ងួត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ គេយកទំពាំងបាយជូរនោះ ទៅដាំនៅវាលរហោស្ថាន នៅលើដីហួតហែងគ្មានទឹក។ អាល់គីតាប ឥឡូវនេះ គេយកទំពាំងបាយជូរនោះ ទៅដាំនៅវាលរហោស្ថាន នៅលើដីហួតហែងគ្មានទឹក។ |
ឯអស់អ្នកដែលបានរួចពីដាវ នោះទ្រង់ដឹកនាំទៅឯស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបំរើរបស់ទ្រង់ នឹងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង
ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ
ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង ទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្ដីចំរើន តែពួករឹងចចេសត្រូវអាស្រ័យនៅស្រុកហួតហែងវិញ។
ម្តាយឯងបានដូចជាដើមទំពាំងបាយជូរ ក្នុងចំការរបស់ឯង ដែលដាំនៅក្បែរមាត់ផ្លូវទឹក ក៏កើតមានផល ហើយមានខ្នែងជាច្រើន ដោយនៅជិតទឹកបរិបូរ
អញនឹងនាំឯងរាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ អញនឹងមានរឿងតវ៉ានឹងឯងប្រទល់គ្នា
ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសំឡាប់នាងដោយខះស្រេកផង
ឯអស់ទាំងសេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាទេ តែសេចក្ដីដែលបានបើកសំដែងមកទាំងប៉ុន្មាន នោះស្រេចនៅយើងរាល់គ្នា ហើយនឹងកូនចៅយើង ជារៀងរាបដរាបវិញ ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ។