ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ
អេសេគាល 16:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយឯងបានសង់ផ្ទះបនរបស់ឯង នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ នឹងទីសំខាន់របស់ឯងនៅអស់ទាំងផ្លូវថ្នល់ តែឯងមិនមែនដូចជាស្រីសំផឹងទេ ពីព្រោះឯងមិនរមឹលមើលថ្លៃឈ្នួលឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយអ្នកបានសង់ផ្ទះបនរបស់អ្នក នៅត្រង់ច្រកផ្លូវ និងកន្លែងសំខាន់របស់អ្នកនៅអស់ទាំងផ្លូវថ្នល់ តែអ្នកមិនមែនដូចជាស្រីពេស្យាទេ ពីព្រោះអ្នកមិនមើលថ្លៃឈ្នួលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ពេលដែលនាងសង់ខ្ទមនៅតាមច្រកផ្លូវ ហើយរៀបចំកន្លែងប្រព្រឹត្តអំពើពេស្យាចារគ្រប់ទិសទី នាងពុំបានទារប្រាក់ដែលស្រីពេស្យាធ្លាប់ទារនោះទេ។ អាល់គីតាប រៀងរាល់ពេលដែលនាងសង់ខ្ទមនៅតាមច្រកផ្លូវ ហើយរៀបចំកន្លែងប្រព្រឹត្តអំពើពេស្យាចារគ្រប់ទិសទី នាងពុំបានទារប្រាក់ដែលស្រីពេស្យាធ្លាប់ទារនោះទេ។ |
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ
អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់ឯង ហើយរំលំអស់ទាំងទីសំខាន់របស់ឯងដែរ គេនឹងបកសំលៀកបំពាក់ឯងចេញ ហើយកាន់យកគ្រឿងលំអរបស់ឯង ព្រមទាំងចោលឯងឲ្យនៅអាក្រាត ហើយខ្លួនទទេ
នោះអញបានសួរគេថា ទីខ្ពស់ដែលឯងតែងតែទៅនោះ តើដូចម្តេច ដូច្នេះ ទីនោះបានហៅឈ្មោះថា «បាម៉ា» ដរាបដល់សព្វថ្ងៃនេះ។
អញបាននិយាយដោយសារពួកហោរា ហើយបានចំរើនការជាក់ស្តែងឡើង ក៏បានប្រើសេចក្ដីប្រៀបធៀប ដោយសារដៃនៃពួកហោរាដែរ