គេថា នេះមិនមែនជាពេលទេ ចូរយើងសង់ផ្ទះទៅ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់
អេសេគាល 11:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងនេះនឹងមិនបានជាថ្លាងដល់ឯងរាល់គ្នាឡើយ ឯងរាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺអញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែលវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីក្រុងនេះនឹងមិនមែនជាថ្លាងសម្រាប់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺយើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ស្រុកអ៊ីស្រាអែលវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងនេះមិនមែនជាឆ្នាំងសម្រាប់អ្នករាល់គ្នាទេ អ្នករាល់គ្នាក៏មិនមែនជាសាច់នៅក្នុងក្រុងនេះដែរ។ យើងនឹងដាក់ទោសអ្នករាល់គ្នានៅក្នុងទឹកដីអ៊ីស្រាអែល។ អាល់គីតាប ក្រុងនេះមិនមែនជាឆ្នាំងសម្រាប់អ្នករាល់គ្នាទេ អ្នករាល់គ្នាក៏មិនមែនជាសាច់នៅក្នុងក្រុងនេះដែរ។ យើងនឹងដាក់ទោសអ្នករាល់គ្នានៅក្នុងទឹកដីអ៊ីស្រអែល។ |
គេថា នេះមិនមែនជាពេលទេ ចូរយើងសង់ផ្ទះទៅ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់
ចូរពោលពាក្យប្រៀបប្រដូច ដល់ពួកវង្សរឹងចចេសនោះ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរដាក់ថ្លាងនៅលើភ្លើង ចូរដាក់ចុះ ហើយចាក់ទឹកផង
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម គឺដល់ថ្លាងដែលជាប់មានក្អែល ដែលក្អែលនោះមិនបានដុសចេញ ចូរយកសាច់ចេញដោយដុំៗ ឥតបោះឆ្នោតសោះ