Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 24:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម គឺ​ដល់​ថ្លាង​ដែល​ជាប់​មាន​ក្អែល ដែល​ក្អែល​នោះ​មិន​បាន​ដុស​ចេញ ចូរ​យក​សាច់​ចេញ​ដោយ​ដុំៗ ឥត​បោះ​ឆ្នោត​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម គឺ​ដល់​ថ្លាង​ដែល​ជាប់​មាន​ក្អែល ដែល​ក្អែល​នោះ​មិន​បាន​ដុស​ចេញ ចូរ​យក​សាច់​ចេញ​ដោយ​ដុំៗ ឥត​បោះ​ឆ្នោត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ក្រុង​នេះ​ប្រៀប​បាន​នឹង​ថ្លាង​ដុះ​ស្នឹម ហើយ​ស្នឹម​នេះ​ដុស​មិន​ជ្រះ​ទេ។ ចូរ​ស្រង់​ដុំ​សាច់​ចេញ​បន្ត​បន្ទាប់​គ្នា គ្មាន​ដុំ​ណា​មួយ​នៅ​សល់​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ក្រុង​នេះ​ប្រៀប​បាន​នឹង​ថ្លាង​ដុះ​ស្នឹម ហើយ​ស្នឹម​នេះ​ដុស​មិន​ជ្រះ​ទេ។ ចូរ​ស្រង់​ដុំ​សាច់​ចេញ​បន្ត​បន្ទាប់​គ្នា គ្មាន​ដុំ​ណា​មួយ​នៅ​សល់​ឡើយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 24:6
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​ដំរូវ​ឲ្យ​ត្រូវ​សំឡាប់​២​ជួរ ហើយ​ទុក​ពេញ​១​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​បាន​ត្រឡប់​ជា​បាវ​បំរើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ។


មួយ​ទៀត ម៉ាន៉ាសេ​ទ្រង់​បាន​កំចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម​នោះ ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា


ពិត​ប្រាកដ​ជា​សេចក្ដី​ទាំង​នោះ​កើត​មក​ដល់​ស្រុក​យូដា ដោយ​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ដក​គេ ពី​ចំពោះ​ទ្រង់​ចេញ ដោយ​ព្រោះ​អំពើ​បាប​របស់​ម៉ាន៉ាសេ ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន


ហើយ​ដោយ​ព្រោះ​ឈាម​ឥត​ទោស ដែល​ទ្រង់​បាន​កំចាយ​ផង ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម ពេញ​ដោយ​ឈាម​ដែល​ឥត​ទោស​នោះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​អត់​ទោស​ឲ្យ​ទេ


ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏​ដោយ គង់​តែ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅ​ឡើយ​ដែរ


ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សំរង​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ


ទី​ក្រុង​នេះ​នឹង​មិន​បាន​ជា​ថ្លាង​ដល់​ឯង​រាល់​គ្នា​ឡើយ ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ជា​សាច់​នៅ​ក្នុង​ថ្លាង​នោះ​ដែរ គឺ​អញ​នឹង​ជំនុំ‌ជំរះ​ឯង នៅ​ត្រង់​ព្រំ​ស្រុក​អ៊ីស្រាអែល​វិញ


គេ​ថា នេះ​មិន​មែន​ជា​ពេល​ទេ ចូរ​យើង​សង់​ផ្ទះ​ទៅ ទី​ក្រុង​នេះ​ជា​ថ្លាង ហើយ​យើង​រាល់​គ្នា​ជា​សាច់


នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​សំណូក ដើម្បី​នឹង​កំចាយ​ឈាម ឯង​បាន​យក​ទាំង​ការ នឹង​កំរៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​ឯង ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​អញ​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ឯ​ឯង កូន​មនុស្ស​អើយ តើ​ឯង​ចង់​ជំនុំ‌ជំរះ​ឬ តើ​ចង់​ជំនុំ‌ជំរះ​ទី​ក្រុង ដែល​តែង‌តែ​កំចាយ​ឈាម​ឬ​អី ដូច្នេះ ចូរ​ធ្វើ​ឲ្យ​វា​ស្គាល់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​វា​ចុះ


ពួក​ចៅហ្វាយ​នៅ​កណ្តាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​តែ​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កំចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កំរៃ​ទុច្ចរិត


ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ យីះទី​ក្រុង​ណា​ដែល​កំចាយ​ឈាម​នៅ​កណ្តាល​ខ្លួន ដើម្បី​ឲ្យ​កំណត់​ខ្លួន​បាន​មក​ដល់ ហើយ​ក៏​ធ្វើ​រូប​ព្រះ​សំរាប់​ទាស់​នឹង​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ទៅ​ដូច្នេះ


ចូរ​ពោល​ពាក្យ​ប្រៀប​ប្រដូច ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ដាក់​ថ្លាង​នៅ​លើ​ភ្លើង ចូរ​ដាក់​ចុះ ហើយ​ចាក់​ទឹក​ផង


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម អញ​នឹង​បង្គរ​ឱស​ឡើង​យ៉ាង​ច្រើន


គេ​បាន​បោះ​ឆ្នោត​ឲ្យ​បាន​រាស្ត្រ​អញ គេ​បាន​ដូរ​កូន​ប្រុស​១​ឲ្យ​បាន​ស្រី​សំផឹង​វិញ ហើយ​បាន​លក់​កូន​ស្រី​១​ឲ្យ​បាន​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​ផឹក


នៅ​ថ្ងៃ​នោះ ដែល​ឯង​បាន​ឈរ​មើល ក្នុង​កាល​ដែល​ពួក​អ្នក​ដទៃ​បាន​ចាប់​យក​កំឡាំង​របស់​គេ​ទៅ ហើយ​មាន​សាសន៍​ដទៃ​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ បោះ​ឆ្នោត​ចាប់​យក​ក្រុង​យេរូ‌សាឡិម នោះ​ឯង​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ


រួច​គេ​ជំនុំ​គ្នា​ថា ចូរ​យើង​ចាប់​ឆ្នោត​ឲ្យ​បាន​ដឹង ជា​ការ​អាក្រក់​នេះ កើត​ដល់​យើង​ដោយ​ព្រោះ​អ្នក​ណា ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស


មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កំចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង​ប្អូន​ខ្លួន​ដោយ​មង


វេទនា​ដល់​ទី​ក្រុង ដែល​ប្រឡាក់​ដោយ​ឈាម វា​ពេញ​ដោយ​សេចក្ដី​កំភូត នឹង​សេចក្ដី​ច្រឡោត ការ​រឹប​ជាន់​មិន​ចេះ​បាត់​ចេញ​ឡើយ


ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ កូន​តូចៗ​របស់​គេ​ត្រូវ​បោក​កំទេច​នៅ​គ្រប់​ទាំង​ក្បាល​ផ្លូវ ក៏​បាន​បោះ​ឆ្នោត ចាប់​មនុស្ស​មាន​ត្រកូល​ខ្ពស់​របស់​គេ ហើយ​អស់​អ្នក​ធំ​របស់​គេ​ត្រូវ​ជាប់​ច្រវាក់


ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​ផែនដី បាន​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​វិញ តាំង​ពី​ឈាម​របស់​អេបិល ជា​អ្នក​សុចរិត ដរាប​ដល់​សាការី ជា​កូន​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សំឡាប់​នៅ​កណ្តាល​ព្រះ‌វិហារ ហើយ​នឹង​អាសនា


ហើយ​ត្រូវ​ឲ្យ​មាន​ចប​ជីក នៅ​ជា​១ នឹង​គ្រឿង​សស្ត្រា‌វុធ​របស់​ឯង​ផង ដើម្បី​កាល​ណា​ឯង​ចេញ​ទៅ​បត់‌ជើង នោះ​នឹង​ជីក​ទៅ​កប់​លុប​លាមក​ឯង​ទៅ


រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​បើក​មាត់​រអាង​ចុះ ហើយ​នាំ​ស្តេច​ទាំង​៥​នោះ​ចេញ​មក​ឯ​អញ


ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​ពួក​អ្នក​ដែល​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ លុះ​ខ្ញុំ​ឃើញ​វា​ហើយ ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង។


រីឯ​នៅ​ក្នុង​ទី​ក្រុង​នោះ ឃើញ​មាន​សុទ្ធ​តែ​ឈាម​នៃ​ពួក​ហោរា នឹង​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​នៃ​អស់​អ្នក ដែល​ត្រូវ​គេ​សំឡាប់​នៅ​ផែនដី​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម