ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។
អេសេគាល 10:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសិរីល្អនៃព្រះយេហូវ៉ា ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសិរីល្អនៃព្រះយេហូវ៉ា ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីមាត់ទ្វារព្រះដំណាក់ ទៅសណ្ឋិតលើពួកចេរូប៊ីន។ អាល់គីតាប សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីមាត់ទ្វារដំណាក់ ទៅសណ្ឋិតលើពួកម៉ាឡាអ៊ីកាត់មានស្លាប។ |
ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។
រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង នឹងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច
ទ្រង់បានយកសេចក្ដីងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ គឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ
ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង ត្រូវឲ្យអស់ទាំងសាសន៍ញាប់ញ័រ ទ្រង់គង់ពីលើចេរូប៊ីន ត្រូវឲ្យផែនដីកក្រើករំពើកចុះ
ឱក្រុងយេរូសាឡិមអើយ ចូរឲ្យឯងរាងចាលចុះ ក្រែងព្រលឹងអញព្រាត់ចេញពីឯង ក្រែងលោអញបំផ្លាញឯង ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង
អស់ទាំងទ្វារ នឹងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំង៣ជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះ សុទ្ធតែគ្របបិទ)
ហើយមើល សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងទ្រង់ឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ទ្រង់
ទ្រង់ក៏មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយឯងឃើញការដែលគេប្រព្រឹត្តឬទេ គឺជាការគួរស្អប់ខ្ពើមយ៉ាងសំបើម ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យអញបានឃ្លាតចេញ ឆ្ងាយពីទីបរិសុទ្ធរបស់អញ តែចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសំបើមជាងទៅទៀត។
ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើ វេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ
លុះព្រឹកឡើងភ្លឺច្បាស់ហើយ ប្ដីនាងក៏ក្រោកបើកទ្វារចេញទៅ ដើម្បីនឹងធ្វើដំណើរតទៅ នោះឃើញប្រពន្ធចុងបានដួលនៅមាត់ទ្វារផ្ទះ ដាក់ដៃនៅលើក្របទ្វារហើយ