ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់
អេសេគាល 1:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាតួមានជីវិតទាំង៤បានហោះទៅ នោះកង់ទាំងនោះក៏អមទៅដែរ កាលណាតួមានជីវិតទាំង៤បានលើកឡើងផុតពីដីទៅ នោះកង់ទាំងនោះក៏បានលើកឡើងដូចគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាសត្វមានជីវិតទាំងបួនបានហោះទៅ កង់ទាំងនោះក៏អមទៅដែរ កាលណាសត្វមានជីវិតទាំងបួនបានលើកឡើងផុតពីដីទៅ កង់ទាំងនោះក៏បានលើកឡើងទៅដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសត្វទាំងបួនទៅមុខ កង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។ អាល់គីតាប ពេលសត្វទាំងបួនទៅមុខ កង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។ |
ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់
កាលខ្ញុំកំពុងតែមើលតួមានជីវិតទាំងនោះ ខ្ញុំក៏ឃើញកង់១ នៅលើដីក្បែរតួមានជីវិតទាំងនោះ សំរាប់មុខនីមួយៗគ្រប់ទាំង៤
កាលណាពួកនោះចេញទៅ ពួកនេះក៏ទៅដែរ កាលណាពួកនោះឈប់នៅ ពួកនេះក៏ឈប់ដែរ ហើយកាលណាពួកនោះបានលើកឡើងផុតពីដី នោះកង់ទាំងឡាយ ក៏បានលើកឡើង អមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់តួមានជីវិត បាននៅជាប់ក្នុងកង់ដែរ។
កាលណាចេរូប៊ីនទៅឯណា នោះកង់ក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាប ដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ
រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី នៅចំពោះភ្នែកខ្ញុំ មានទាំងកង់អមទៅផង នោះក៏ទៅឈរ នៅមាត់ទ្វារកំផែងទិសខាងកើត របស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។